សាច់ញាតិរបស់ វីរកងទ័ពដែលបានពលីក្នុងសមរភូមិ រស់នៅខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ

សាច់ញាតិរបស់ វីរកងទ័ពដែលបានពលីក្នុងសមរភូមិ រស់នៅខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ។

ជាការគិតគូរយកចិត្តទុកដាក់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យ ក្នុងនាម សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកតា “នួន សំអុល” អាយុ ៧៣ឆ្នាំ និងអ៊ំស្រី “ឃុត គីមយុង” អាយុ ៦៣ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ ត្រូវជាសាច់ញាតិ របស់ពលបាលឯក ជួន ម៉េងហុង ដែលបានពលីក្នុងសមរភូមិ អញ្ជើញមកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីសម្រាកព្យាបាលជំងឺសន្លាក់រ៉ាំរ៉ៃ ទឹកនោមផ្អែម ព្រមទាំងលើសសម្ពាធឈាម ។ ក្រោយពីទទួលការព្យាបាល អាការ:របស់លោកទាំងពីរបានប្រសើរជាងមុន ហើយបានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល អាហារទាំងបីពេល និងសេវាធ្វើដំណើរ ត្រូវបានទំនុកបម្រុងផ្ទាល់ និងទាំងស្រុងដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។