សមត្ថកិច្ចកម្ពុជា ចាប់ឧក្រិដ្ឋជនអាមេរិក ប្រគល់ជូនសហរដ្ឋអាមេរិក
រាជធានីភ្នំពេញ៖ ជាមួយនឹងការអនុវត្ដន៍ច្បាប់ និង ធ្វើកិច្ចសហការជាមួយនឹងបណ្ដាប្រទេសជាដៃគូនោះ សមត្ថកិច្ចរបស់ប្រទេសកម្ពុជា បានចាប់ខ្លួនឧក្រិដ្ឋជនសហរដ្ឋអាមេរិកម្នាក់ ប្រគល់ជូនសហរដ្ឋអាមេរិក ដើម្បីនាំទៅផ្ដន្ទាទោសតាមច្បាប់។
បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ បានឲ្យដឹង ថា ភ្នាក់ងារពិសេស មកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស(OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្របសម្រួល ដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជន ជាជនជាតិអាមេរិកម្នាក់ ដែលត្រូវបានស្វែងរកចាប់ខ្លួន នៅសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួន ដូចជា កាប់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត ពាក់ព័ន្ធនឹងគ្រឿងញៀន។ ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេស ចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួន បញ្ជូនទៅកាន់សហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies(យូអេស ម៉ាសលស៍ ស៊ើរវីស ឌីភ្យូធីស)។
ជាមួយគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិក ក៏បានបន្ដ ថា យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជារបស់យើង ចំពោះកិច្ចសហការដ៏ល្អ ប្រកបដោយវិជ្ជាជីវៈ។ យើងរួមគ្នា បញ្ជូនសារយ៉ាងច្បាស់ ថា «ចំពោះបុគ្គលទាំងឡាយណា ដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខ នាំមកផ្តន្ទាទោសតាមច្បាប់៕