មិនមែនលេងៗទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្ត្រីសុខាភិបាលថៃខេត្តភូកេត បានចាត់បញ្ជូនអ្នកជំនាញឲ្យទៅត្រួតពិនិត្យសុខភាពទេសចរណ៍ជាជនជាតិចិន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់
(អន្តរជាតិ)៖ មិនមែនលេងៗទេ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្ត្រីសុខាភិបាលថៃខេត្តភូកេត បានចាត់បញ្ជូនអ្នកជំនាញឲ្យទៅត្រួតពិនិត្យសុខភាពទេសចរណ៍ជាជនជាតិចិន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ក្រោយពេលដែលវីរុសកូរ៉ូឡាប្រភេទថ្មី ឬហៅថាវីរុសវូហាន បាននិងកំពុងរាតត្បាតពិភពលោក។លោកអភិបាលរងខេត្តភូកេត បាននិយាយថា មន្ត្រីសុខាភិបាលខេត្តចំនួន២២៣០នាក់ ត្រូវបានបញ្ជូនទៅធ្វើការងារដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសដ៏សាហាវនេះ។ លោកបាននិយាយទៀតថា មន្ត្រីទាំងនេះ នឹងត្រួតពិនិត្យសុខភាពអ្នកទេសចរចិនចំនួន៣៤៣៨នាក់ ដែលមកជាក្រុមហើយស្នាក់នៅក្នុងផ្ទះសំណាក់ និងសណ្ឋាគារចំនួន៣១ក្នុងខេត្តភូកេត៕