អាជ្ញាធរចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី បានកើនឡើងដល់ ២៥៩នាក់ហើយ ដោយឡែកមនុស្សចំនួនលើស១១០០០នាក់ទៀតបានឆ្លង
(អន្តរជាតិ)៖យោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី បានកើនឡើងដល់ ២៥៩នាក់ហើយ។ ដោយឡែកមនុស្សចំនួនលើស១១០០០នាក់ទៀតបានឆ្លង។
បើតាមអាជ្ញាធរសុខាភិបាលរបស់ចិនបានឲ្យដឹងថា មានមនុស្សចំនួន២៤៣នាក់បានធូរស្បើយពីជំងឺផ្លូវដង្ហើមកូរ៉ូណាផងដែរ។
គួររម្លឹកថា កាលពីម្សិលមិញ ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាប្រភេទថ្មី បានស្លាប់ចំនួន២១៣ ចំណែកមនុស្សចំនួន៩៦៨៩នាក់បានឆ្លងវីរុសកូរ៉ូណានេះ៕