ជនសង្ស័យចំនួន១១១នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេស
(ភ្នំពេញ)៖ ជនសង្ស័យចំនួន១១១នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេស។ ក្នុងចំណោមជនសង្ស័យទាំង ១១១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៩៣នាក់ និងប្រើប្រាស់ ១៨នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែមករា។
របាយការណ៍ដដែលបានឲ្យដឹងថា វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមករា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៩៩,០៩ ក្រាម និង៣៤កញ្ចប់តូច, មេតំហ្វេតាមីន(wy)=២៦,៥៥ក្រាម, កេតាមីន =៩,៥២ក្រាម និងអ៊ិចស្តាស៊ី=៨,០៦ក្រាម ។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ១១អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៩,៥០ក្រាម កេតាមីន ៩,៥២ក្រាម និងអ៊ិចស្តាស៊ី ៨,០៦ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ៥កញ្ចប់តូច។
៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ២ចាប់ ២នាក់ ចាប់យកIce ២០,៤៤ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦កញ្ចប់តូច។
៥ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,២៦ក្រាម។
៦ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៥៥,៩៨ក្រាម។
៧ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៦កញ្ចប់តូច។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ០,៥៨ក្រាម។
៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៥,១៩ក្រាម។
១០ / តាកែវ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦កញ្ចប់តូច។
១១ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៦១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១១កញ្ចប់តូច និងWy ២៦,៥៥ក្រាម។
កងរាជអាវុធហត្ថ : ១អង្គភាព
១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២,១៤ក្រាម ៕