គ្រូពេទ្យនៃសហព័ន្ធគ្រូពេទ្យសាធារណៈទីក្រុងហុងកុង បានប្រកាសការតវ៉ាធ្វើបាតុកម្មនៅថ្ងៃចន្ទ័នេះ ដោយមានបំណងទាមទារឲ្យរដ្ឋបាលហុងកុងបិទព្រំដែនជាមួយចិនដីគោក
(អន្តរជាតិ)៖ គ្រូពេទ្យនៃសហព័ន្ធគ្រូពេទ្យសាធារណៈទីក្រុងហុងកុង បានប្រកាសការតវ៉ាធ្វើបាតុកម្មនៅថ្ងៃចន្ទ័នេះ ដោយមានបំណងទាមទារឲ្យរដ្ឋបាលហុងកុងបិទព្រំដែនជាមួយចិនដីគោក ដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសវូហាន ដែលកំពុងឆ្លងរីករាលដាលទូទាំងពិភពលោក។
ជាមួយគ្នានេះ សហជីពគ្រូពេទ្យជាច្រើនទៀត ក៏បានប្រកាសថានឹងចូលរួមជាមួយគ្នាក្នុងការតវ៉ានេះដែរព្រមទាំសន្យាថាពួកគេ ក៏នៅតែជួយព្យាបាលអ្នកជម្ងឺ ដដែលក្នុងពេលដែលពួកគេកំពុងតែធ្វើការតវ៉ានេះ។
ប៉ុន្តែអាជ្ញាធរនៃមន្ទីរពេទ្យទាំងឡាយនៅក្នុងទីក្រុងហុងកុង បានទាមទារកុំឲ្យបុគ្គលិករបស់ខ្លួនចូលរួមក្នុងការតវ៉ានេះដោយបានអះអាងថាមានបុគ្គលិកពេទ្យប្រមាណពី២០%ទៅ៣០%បានបដិសេធន៍មិនចូលរួមទេហើយវិលមកពិភាក្សាគ្នារកដំណោះស្រាយវិញ៕