ក្រសួងសុខាភិបាលចិនបញ្ជាក់ថា សារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៣៦០នាក់ ខណៈមនុស្សចំនួន១៧២០០នាក់ទៀតឆ្លង

 

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី៣ ខេកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមក្រសួងសុខាភិបាលចិនបញ្ជាក់ថា សារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៣៦០នាក់ ខណៈមនុស្សចំនួន១៧២០០នាក់ទៀតឆ្លង។

ក្រសួងដដែលនោះ បានបន្តទៀតថា មានមនុស្ស៥៧នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនកើនដល់៣៦០នាក់ និងមនុស្សចំនួន២៨២៩ទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងពិភពលោក កើនរហូតដល់១៧២០០០ករណី។

គួរម្លឹកផងដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីននាថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថា អ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV ម្នាក់នៅក្នុងប្រទេសខ្លួន បានបាត់បង់ជីវិត។ នេះករណីទីមួយហើយ ដែលមានមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី នៅក្រៅប្រទេសចិន។

បើយោងតាមក្រសួងសុខាភិបាលហ្វីលីពីន បុរសជនជាតិចិនវ័យ៤៤ឆ្នាំម្នាក់ បានស្លាប់ដោយសារតែវីរុសកូរ៉ូណា 2019-nCoV កាលពី ថ្ងៃសៅរ៍ម្សិលមិញ ដោយ គាត់គឺជាអ្នករួមដំណើរជាមួយស្រ្តីជនជាតិចិនម្នាក់ទៀតអាយុ៣៨ឆ្នាំ ដែលបានមកដល់ប្រទេសហ្វីលីពីន កាលពី២១ ខែមករា ឆ្នាំ២០២០ ក្រោយចេញពីទីក្រុង Wuhan របស់ប្រទេសចិន។ ស្រ្តីជនជាតិចិនអាយុ៣៨ឆ្នាំនោះ ជាបុគ្គលដំបូង ដែលត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី នៅហ្វីលីពីន ហើយបុរសជនជាតិចិនវ័យ៤៤ឆ្នាំនោះ ជាបុគ្គលទីពីរ៕

អត្ថបទដែលជាប់ទាក់ទង