ឥណ្ឌូណេស៊ី បានជម្លៀសជនជាតិខ្លួនចំនួន២៦៨នាក់ពីទីក្រុងវូហាន តាមជើងយន្តហោះម៉ៅពិសេសមកដល់មាតុប្រទេសវិញកាលពីថ្ងៃអាទិត្យ ហើយបញ្ជូនមនុស្សទាំង នោះទៅទុកនៅកោះមួយនៅឆ្ងាយពីគេក្នុងសមុទ្រចិនខាងត្បូង
=
(អន្តរជាតិ)៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានអត្តរជាតិធំៗជាច្រើននាព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះផ្សាយថា ឥណ្ឌូណេស៊ី បានជម្លៀសជនជាតិខ្លួនចំនួន២៦៨នាក់ពីទីក្រុងវូហាន តាមជើងយន្តហោះម៉ៅពិសេសមកដល់មាតុប្រទេសវិញកាលពីថ្ងៃអាទិត្យ ហើយបញ្ជូនមនុស្សទាំង នោះទៅទុកនៅកោះមួយនៅឆ្ងាយពីគេក្នុងសមុទ្រចិនខាងត្បូង ទុករយះពេល១៤ថ្ងៃដើម្បីតាមដានសិន។
ដោយលែកប្រទេសភូមា ក៏បានជម្លៀសនិស្សិតរបស់ខ្លួនចំនួន៥៩នាក់ពីទីក្រុងវូហាន(ចិន)តាមជើងយន្តហោះ ពិសេស មកដល់មាតុប្រទេសវិញដែរកាលពីថ្ងៃម្សិលមិញ ហើយមនុស្សទាំងនោះត្រូវបានបញ្ជូនទៅទុកនៅក្នុងមន្ទីរពេទ្យនៅទីក្រុងមួយភាគខាងជើងឆ្ងាយពីរដ្ឋធានី។
សូមបញ្ជាក់ផងដែរថា ចំពោះកូរ៉េខាងត្បូងវិញ បដិសេធលែងឲ្យជនបរទេសណា ដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយះពេល១៤ថ្ងៃចុងក្រោយ ចូលក្នុងប្រទេសខ្លួនហើយដើម្បីលើកកម្រឹតការការពារជំងឹរាតត្បាត។ ដូចគ្នានឹងអូស្រ្តាលីដែរ ប្រទេសណូវ៉ែលហ្សឹឡង់បដិសេធលែងអោយ ជនបរទេសណាដែលមានប្រវត្តិធ្វើដំណើរទៅចិនក្នុងរយះពេលថ្មីៗនេះចូលក្នុងប្រទេសខ្លួន ចាប់ពីថ្ងៃទី៣កុម្ភះ ខណៈពេលដែលអាមេរិចរកឃើញមនុស្សទី៩មានផ្ទុកវីរុសកូរូណា។
គួរម្លឹកផងដែរថា ភ្នាក់ងារសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី៣ ខេកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមក្រសួងសុខាភិបាលចិនបញ្ជាក់ថា សារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៣៦០នាក់ ខណៈមនុស្សចំនួន១៧២០០នាក់ទៀតឆ្លង។
ក្រសួងដដែលនោះ បានបន្តទៀតថា មានមនុស្ស៥៧នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនកើនដល់៣៦០នាក់ និងមនុស្សចំនួន២៨២៩ទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងពិភពលោក កើនរហូតដល់១៧២០០០ករណី។
ចំណែកឯរដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីននាថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថា អ្នកផ្ទុកវីរុសកូរ៉ូណា 2019-nCoV ម្នាក់នៅក្នុងប្រទេសខ្លួន បានបាត់បង់ជីវិត។ នេះករណីទីមួយហើយ ដែលមានមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី នៅក្រៅប្រទេសចិន៕