សមត្ថកិច្ចថៃឃាតខ្លួនបុរសម្នាក់ក្នុងករណីឃាតកម្មដ៏សាហាឃោឃៅ ដោយសម្លាប់នារី ៣នាក់រួចលាក់សាកសពពួកនាងនៅក្នុងបរិវេណផ្ទះរបស់ខ្លួន

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន បាំងកកប៉ុស្តិ៍ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយថា មានករណីដ៏សាហាវឃោឃៅមួយដោយ ជនសង្ស័យឈ្មោះ អាភីឆែ អុងវីសិត (Apichai Ongwisit) វ័យ ៤០ឆ្នាំ ត្រូវជាប់សង្ស័យថា មានពាក់ព័ន្ធក្នុងករណីឃាតកម្មលើនារីយ៉ាងហោច ០៣នាក់ ហើយលាក់សាកសពពួកនាងនៅក្នុងបរិវេណផ្ទះរបស់ខ្លួន។

គួរម្លឹកផងដែរថាឃជនសង្ស័យខាងលើនោះ ត្រូវបានចាប់ខ្លួនកាលពីខែមករា កន្លងទៅនេះ ក្រោយប៉ូលិសថៃបានរកឃើញសាកសពនារីម្នាក់ឈ្មោះ វ៉ារិនថន ឆៃយ៉ាចិត (Warinthorn Chaiyachet) ហៅ ឃុគឃីត (Kuk-kik) អាយុ ២២ឆ្នាំ មកពីក្រុងសាកសាខុន (Sakon Nakhon) ដែលត្រូវគេរុំដោយថង់ប្លាស្ទិក ហើយកប់ចោល នៅសួនច្បារក្រោយផ្ទះរបស់ជននោះ ស្ថិតក្នុងសង្កាត់បាងកែ (Bang Kae) នៃទីក្រុងបាងកក។

ប៉ូលិសថៃក៏បានរកឃើញកម្ទេចឆ្អឹងមនុស្សនៅក្នុងផ្ទះរបស់ជនខាងលើនេះប្រមាណជាង ៣០០បំណែកផងដែរ នៅក្នុងស្រះមួយ។ ប្រការនេះធ្វើឲ្យប៉ូលិសសន្និដ្ឋានថា ក្រៅពីនាង Warinthorn អាចមាននារី ០២នាក់ទៀត ដែលត្រូវបាន Apichai សម្លាប់ ហើយក្នុងនោះម្នាក់ទំនងជាមានអាយុចន្លោះ ១៥-១៨ឆ្នាំ។

សូមបញ្ជាក់ផងដែរថាឪពុករបស់ Apichai ឈ្មោះ ឆាឡឺមឆៃ អុងវីសិត (Chaloemchai Ongwisit) ក៏ត្រូវធ្លាប់ត្រូវបានប៉ូលិសថៃចាប់ខ្លួនកាលពីឆ្នាំ១៩៨៣ ផងដែរ ពីបទសម្លាប់ក្មេងស្រីម្នាក់ដែលជាអនីតិជន ដោយសារខឹងក្មេងស្រីនោះធ្វើឲ្យបែកអាងចិញ្ចឹមត្រី។ កាលនោះ Chaloemchai បានលាក់សាកសពក្មេងស្រីនោះ តាមរយៈការកាត់ជាកង់ៗ ហើយយកទៅបោះចោលនៅកន្លែងផ្សេងៗគ្នា។ ជនឈ្មោះ Chaloemchai ត្រូវបានគេបាញ់ស្លាប់ក្រោយចេញពីពន្ធនាគារ៕

អត្ថបទដែលជាប់ទាក់ទង