ភ្លើងឆេះព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយជនមិនស្គាល់មុខបាន លបលួចដុះ

(សៀមរាប)៖ ភ្លើងឆេះព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប នៅវេលាម៉ោង ១៦និង៣៥នាទី រសៀលថ្ងៃទី០៣ ខែ កុម្ភះ ឆ្នាំ២០២០នេះ ដោយជនមិនស្គាល់មុខបាន លបលួចដុះ បណ្តាឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច បានបញ្ជារថយន្ត ពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បានទាន់ពេលវេលា ធ្វើមិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរនាពេលនេះ ដោយ បានប្រើប្រាស់រថយន្តចំនួន៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា ២គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ១គ្រឿង ។ ក្នុងនោះដែរក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ បានធ្វើការវាយពន្លត់កាត់មុខភ្លើង កុំឲ្យឆេះរាលដាលបន្តទៅដល់ផ្ទះប្រជាពលរដ្ឋ និង ឆេះបំផ្លាញព្រៃទៀត ផង ។ ក្នុងការពន្លត់ភ្លើងនាឱកាសនោះ ដោយបានបាញ់ទឹកពន្លត់អស់មួយរថយន្តរបស់អាជ្ញាធរ អប្សរា ហើយបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១៧ នាថ្ងៃដដែល ។តាមការបញ្ជាក់របស់លោកមេភូមិអញ្ចាញបានឲ្យដឹងថា នៅជារៀងរាល់ឆ្នាំការលបលួចដុត ព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ គឺមានជារឿយៗ សំខាន់ចំពោះម្ចាស់កាន់កាប់ដីនៅក្នុងតំបន់នេះតែម្តង ដោយរដូវនេះជារដូវ ក្តៅស្ងួត ដែលបង្កភាពងាយស្រួលដល់ជនល្មើសធ្វើសកម្មភាពដុតផងដែរ ។តាមការវាយតម្លៃរបស់សមត្ថកិច្ចបានឲ្យដឹងថា ការឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរនេះ គឺឆេះព្រៃរបស់ និង ស្មៅ តែបានរាលដាលទៅឆេះព្រៃក្រាសៗ ដែលត្រូវបានធ្វើការអភិរក្ស ។ ម៉្យាង ទៀតតំបន់ដែលឆេះនេះ គឺជាដីដែលអាជ្ញាធរអប្សរាធ្វើការអភិរក្សព្រៃឈើ ដោយបានធ្វើការដាំដុះ ស្ការឡើងវិញ នៅតាមតំបន់ព្រៃរិចរឹល ដែលក្រុមជនល្មើសបានកាប់ទន្រ្ទានព្រៃយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង