ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅចម្ការអំពៅរបស់ក្រុមហ៊ុន សុផាតសំណាង សង្ស័យថាមានជនមិនស្គាល់មុខលួចដុតឆេះអស់ចំនួន៨៣ហិកតា
(ស្វាយរៀង)៖ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅចម្ការអំពៅរបស់ក្រុមហ៊ុន សុផាតសំណាង សង្ស័យថាមានជនមិនស្គាល់មុខលួចដុតឆេះអស់ចំនួន៨៣ហិកតា កាលពីម៉ោង៦:០០ល្ងាចថ្ងៃទី១១ ខែកុម្ភៈ រហូតដល់ម៉ោង៩:៥៥យប់ថ្ងៃដដែល ទើបភ្លើងរលត់អស់។បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឲ្យដឹងថា ករណីភ្លើងឆេះចម្ការអំពៅនេះ គឺជារបស់ក្រុមហ៊ុន សុផាតសំណាង អស់ចំនួន៨៣ហិកតា ស្ថិតនៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ចន្លោះពីបង្គោល១៥៣ ទៅបង្គោល១៥៤ ឃ្លាតពីខ្សែរបន្ទាត់ព្រំដែនប្រហែល១៨០០ម៉ែត្រ។ លោកបានឲ្យដឹងថា បច្ចុប្បន្ននេះ អំពៅកំពុងតែធ្លាក់ថ្លៃ ហើយចំពោះអំពៅដែលភ្លើងឆេះនេះ ខាងមន្ទីរ និងសម្រួលនាំចេញទៅរោងចក្រ ព្រោះទុកនៅយូរអត់បាននោះទេ។ បច្ចុប្បន្នសម្ថតកិច្ច កំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាដើមមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕