រដ្ឋមន្ត្រីក្រសួងការងារនៃរដ្ឋអ៊ូតា​ ប្រាដេស បានអំពាវនាវឲ្យស្ត្រីមូស្លឹមក្នុងប្រទេសឥណ្ឌា ឈប់ពាក់ស្បៃ Burka បាំងមុខ ដោយលើកហេតុផលថា……

(អន្តរជាតិ)៖ រដ្ឋមន្ត្រីក្រសួងការងារនៃរដ្ឋអ៊ូតា​ ប្រាដេស នៃប្រទេសឥណ្ឌាលោករ៉ាហ្គូរ៉ាដ ស៊ីង បានអំពាវនាវឲ្យស្ត្រីមូស្លឹមក្នុងប្រទេសឥណ្ឌា ឈប់ពាក់ស្បៃ Burka បាំងមុខ ដោយលើកហេតុផលថា  ស្បៃនេះអាចធ្វើឲ្យពួកភេរវករ ប្រើប្រាស់ដើម្បីធ្វើសកម្មភាពបាន។

ដោយនិយាយយោងទៅរកព្រឹត្តិការណ៍នៃការធ្វើបាតុកម្មហឹង្សាប្រឆាំង និងច្បាប់ជាតិសាសន៍កាលពីពេលកន្លងមកនោះ លោកស៊ីងបានអះអាងថា ពួកប្រព្រឹត្តបទឧក្រឹដ្ឋនិងអំពើភេរវកម្មបានប្រើប្រាស់ស្បៃ Burka បាំងមុខ ដើម្បីធ្វើសកម្មភាព មិនឲ្យប៉ូលីសស្គាល់អត្យសញ្ញាណបានឡើយ។

មានប្រតិកម្មយ៉ាងច្រើនជុំវិញការអំពាវនាវរបស់លោកស៊ីង។ ប៉ុន្តែនៅពេលដែលអ្នកកាសែតសាកសួរពីរឿងនេះ លោកស៊ីញ បាននិយាយថាលោកមិនមានការស្តាយក្រោយអ្វីទេ ហើយលោកនៅតែការពារគំនិតនេះដដែល។

អត្ថបទដែលជាប់ទាក់ទង