នកកាន់សាសនាអ៊ិស្លាមនៅភូមិ Daulatdiaក្នុងប្រទេសបង់ក្លាដេស បាននាំគ្នាធ្វើពិធីបុណ្យសពឲ្យអតីតស្រីពេស្យាម្នាក់គួរឲ្យរំភើបមែនទែន
(អន្តរជាតិ)៖ អ្នកប្រកបរបរជាស្រីពេស្យា គឺពិតជាមិនត្រូវគ្នាទាល់តែសោះជាមួយសាសនាអ៊ិស្លាម។ ប៉ុន្តែអ្នកកាន់សាសនាអ៊ិស្លាមនៅភូមិ Daulatdiaក្នុងប្រទេសបង់ក្លាដេស បាននាំគ្នាធ្វើពិធីបុណ្យសពឲ្យអតីតស្រីពេស្យាម្នាក់គួរឲ្យរំភើបមែនទែន។អ្នកស្រី Hamida Begum អតីតស្ត្រីពេស្យាបានឈឺស្លាប់ក្នុងអាយុ៦៥ឆ្នាំកាលពីថ្ងៃទី១២ខែកុម្ភៈកន្លងទៅនេះ។ តាមពិតទៅក្នុងភូមិនេះ ដែលជាសហគមន៍អ៊ិស្លាមរស់នៅច្រើនបែបនេះ សាកសពរបស់អ្នកស្រីគួរតែត្រូវបានកប់ចោលដូចសត្វធាតុដោយគ្មានការសូត្រធម៌ ឬក៏យកសាកសពគាត់ទៅបោះចោលក្នុងទន្លេតែម្តង។ ប៉ុន្តែផ្ទុយទៅវិញ មនុស្សម្នាជាអ្នកភូមិ ហើយជាអ្នកកាន់សាសនាអ៊ីស្លាមផងនោះបាននាំគ្នាធ្វើបុណ្យឲ្យអ្នកស្រីយ៉ាងសមរម្យបំផុត។ មានស្រីពេស្យាជាច្រើនជាមិត្តភក្តិរបស់អ្នកស្រី Bagum ក៏បានមកចូលរួមដែរ។ នៅប្រទេសបង់ក្លាដេស ដែលជាប្រទេសកាន់សាសនាអ៊ិស្លាមដ៏ធំនេះ ការប្រកបរបរពេស្យាចារ្យគឺជារឿងស្របច្បាប់។ ប៉ុន្តែមេដឹកនាំសាសនាអ៊ិស្លាម តែងតែបដិសេធមិនទៅសូត្រធម៌ឲ្យសាកសពអ្នកប្រកបរបរនេះឡើយ៕