នារីវ័យ ២៥ឆ្នាំម្នាក់ ទើបចេញពីកន្លែងញុំអីជុំគ្នាជាមួយមិត្តភក្តិ បើករថយន្តទៅបុករបាំងពុះទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

(ភ្នំពេញ)៖ នារីវ័យ ២៥ឆ្នាំម្នាក់ ទើបចេញពីកន្លែងញុំអីជុំគ្នាជាមួយមិត្តភក្តិ បើករថយន្តទៅបុករបាំងពុះទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ័ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមន្ត្រីនគរបាលចរាចរណ៍ ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរអ្នកលក់ខុនដូរ រស់នៅក្នុងបុរីពិភពថ្មី ចម្ការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ បើករថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6626។

យោងតានប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះ ចេញពីកន្លែងញុំអីជុំមិត្តភក្តិ នៅម្ដុំផ្សារអូរឫស្សី ហើយមានស្ថានភាពស្រវឹងស្រា បើករថយន្តធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុករបាំងពុះទ្រូងចែកផ្លូវ រថយន្តផ្ងារជើង និងអ្នកបើកបរស្លាប់តែម្ដង។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង