ក្រោយពីកម្ពុជា បានអនុញ្ញាតឱ្យនាវាខ្នាតយក្សចតរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានអោយដឹងថា…
នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ នាវាខ្នាតយក្សដែលមានផ្ទុកភ្ញៀវទេសចរ និង នាវិក សរុប ជាង ២០០០ នាក់ បានចូលចតនៅចំណុច សូន្យ មុខកំពង់ផែ ខេត្តព្រះសីហនុ ហេីយ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានអោយដឹងថា ក្រុមការងាររបស់រដ្ឋាភិបាល រួមមានគ្រូពេទ្យ មន្ត្រីនគរបាល អន្តោប្រវេសន៍ មន្ត្រី ចត្តាឡីស័ក សរុបចំនួន ៦០ នាក់ បានឡេីងលេីនាវាយក្សនោះហេីយ ដេីម្បីធ្វើការងារតាមជំនាញរៀងៗខ្លួន ។
ក្រុមការងារផ្ដោតសំខាន់ទៅលេីការពិនិត្យសុខភាពដេីម្បីស្វែងរកករណីសង្ស័យមានផ្ទកមេរោគវីរុសកូរ៉ូណា ។ ប៉ុន្តែ ក្រុមគ្រូពេទ្យប្រចាំការនៅលេីនាវាបានអះអាងថាភ្ញៀវទេសចរទាំងអស់គ្មានអ្នកជម្ងឺវីរុសកូរ៉ូណាទេ ។
បន្ទាប់ពីក្រុមការងារធ្វើការនៅលេីនាវាចប់ ទេីបអនុញ្ញាតអោយនាវាចូលចតនៅកំពង់ផែតែម្ដង រួចដឹកជញ្ជូនបន្តទៅព្រលានយន្តហោះដេីម្បីពួកគេបានត្រលប់ទៅប្រទេសកំណេីតជួបជុំក្រុមគ្រួសារពួកគេវិញ ។
សូមបញ្ជាក់ផងដែរថា កម្ពុជា បានយល់ព្រមអនុញ្ញាតឱ្យនាវាទេសចរណ៍មួយចូលចតនៅកំពង់ផែព្រះសីហនុ ដែលត្រូវបានប្រទេសចំនួន៥ ធ្វើការបដិសេធ ក្រោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា។
ប្រទេសចំនួន៥ បដិសេធមិនឲ្យចូលចតជាដាច់ខាត ព្រោះមានការភ័យខ្លាចចម្លងវីរុសកូរ៉ូណា ប្រទេសទាំង៥ នោះមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ៕