រហូតមកដល់ពេលនេះ អជ្ញាធរមិនទាន់អនុញ្ញាតឲ្យអ្នកដំណើរ ចុះពីនាវាឡើងមកលើកំពង់ផែនៅឡើយ ហើយនាវាទេសចរណ៍នោះ កំពុងឈប់សំចតនៅឆ្ងាយពីចំណតផែប្រមាណជា៣គីឡូម៉ែត្រ

(ព្រះសីហនុ)៖ មន្ត្រីប្រាប់ថា មកត្រឹមរសៀលថ្ងៃ១៣កុម្ភៈ២០២០នេះ អ្នកដំណើរទេសចរណ៍ទាំងអស់ អជ្ញាធរមិនទាន់អនុញ្ញាតអោយចុះពីនាវាឡើងមកលើកំពង់ផែនៅឡើយ ចំណែកនាវាទេសចរណ៍នេះកំពុងឈប់សំចតនៅឆ្ងាយពីចំណតផែប្រមាណជា៣គីឡូម៉ែត្រ ដើម្បីអជ្ញាធរនិងផ្នែកជំនាញពាក់ពន្ធ័បំពេញនិតិវិធីផ្សេងៗ ស្របពេលដែលមន្ត្រីតំណាងអង្គទូតនានាក៍មានវត្តមាននៅកំពង់ផែដែរ។

បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់បណ្តាញផ្សព្វផ្សាយថា ក្នុងចំណោមអ្នកទេសចរណ៍និងកងនាវិកទាំងអស់ជិត២០០០នាក់ មិនមានអ្នកឆ្លងមេរោគថ្មីនេះឡើយ បើទោះជាមានអ្នកដំណើរចំនួនប្រហែល២០នាក់ មានអាការៈមិនស្រួលខ្លួនបន្តិចបន្តួចយ៉ាងណាក្តី ប៉ុន្តែមិនមែនជារោគកូរ៉ូណានោះឡើយ។

យោងតាមបទសម្ភាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថា នៅថ្ងៃ១៤កុម្ភៈ២០២០ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានមួយចំនួននឹងធ្វើដំណើរតាមយន្តហោះត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងនោះអជ្ញាធរកម្ពុជានឹងជួយសម្រួលសព្វបែបយ៉ាងក្នុងនយ័មនុស្សធម៍៕

អត្ថបទដែលជាប់ទាក់ទង