លង់ទឹកទន្លេមេគង្គដែលមានខ្សាច់ដុះ បណ្តាលឲ្យស្លាប់បីនាក់ស្រី២ ប្រុស១ នៅខេត្តក្រចេះ

ក្រចេះ: ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៥និង១០នាទីល្ងាច មានករណីលង់ទឹកទន្លេមេគង្គដែលមានខ្សាច់ដុះ បណ្តាលឲ្យស្លាប់បីនាក់ស្រី២ ប្រុស១ នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ រហូតដល់ម៉ោងប្រហែល ៧និង៣០នាទីយប់ ថ្ងៃដដែល បានរកឃើញសាកសពចំនួនពីរនាក់។

ជនរងគ្រោះឈ្មោះ
1/ ធិន ភក្ត្រា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។
2/ ឡេ ចាន់រក្សា ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
រហូតមកដល់ថ្ងៃ១៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១០និង១០នាទីព្រឹក បានរកឃើញសាកសពម្នាក់ទៀត ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ ១៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្ដក្រចេះ។

ក្រោយពីសម្ថកិច្ចបានទទួលដំណឹងភ្លាម ក៏ចុះទៅដល់កន្លែងកើតហេតុ ធ្វើការជួយរកសាកសព និងពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ ដោយសារជនរងគ្រោះទៅលេងទឹកជាមួយមិត្តភ័ក្តិ បណ្តាលឲ្យស្លាប់៕

អត្ថបទដែលជាប់ទាក់ទង