ជនសង្ស័យម្នាក់ ចេញស៊ីការគេហើយ ឃើញផ្ទះគេស្ងាត់លបកាត់សោចូលទ្រព្យសម្បត្តិ តែម្ចាស់គេមកទាន់ក៏ស្វាគមន៍ម្នាក់១ដៃ ១ជើង ឡើងទ្រមខ្លួន

(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ ចេញស៊ីការគេហើយ ឃើញផ្ទះគេស្ងាត់លបកាត់សោចូលទ្រព្យសម្បត្តិ តែម្ចាស់គេមកទាន់ក៏ស្វាគមន៍ម្នាក់១ដៃ ១ជើង ឡើងទ្រមខ្លួន ទើបប្រគល់លឲ្យសមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីកាលពីវេលាម៉ោងប្រមាណជាង ៨យប់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហតុ មានបុរស២នាក់បានជិះម៉ូតូ សង់កូរ៉េ ចូលរួមស៊ីការនឹងគេដែរ ក្រោយមកក៏ចេញទៅបត់ជើងតូចឃើញឱកាសស្ងាត់ក៏ចូលទៅផ្ទះប្រជាពលរដ្ឋម្នាក់ ដែលនៅចម្ងាយប្រមាណជា ៥០ម៉ែត្រពីរោងការ ហើយកាត់សោចូលក្នុងផ្ទះបើកភ្លើងរើឥវ៉ាន់ ខណ:នោះផ្ទះអ្នកជិតខាង ដែលមានបម្រើសេវា wing មានកាមេរ៉ា នៅជាប់ចិត្តនោះឃើញសកម្មភាពចោរ ក៏ទាក់ទងប្រាប់ម្ចាស់ផ្ទះកំពុងនោក្នុងរោងការ បន្ទាប់មកម្ចាស់ផ្ទះបាននាំសមត្ថកិច្ចនិងប្រជាការពារព័ទ្ធចាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចស្រុក កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង