សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៣នាក់ព្រមទាំង គ្រឿងញៀនជាង ១ គីឡូក្រាម ទៅកាន់តុលាការខេត្តកំពង់ស្ពឺដើម្បីផ្តន្ទាទោសតាមច្បាប់

មន្រ្តីមន្ទីរប្រចាំងគ្រឿងញៀនបានបញ្ជាក់នៅព្រឹកថ្ងៃទី៣ខែសីហា ឆ្នាំ២០២១នេះសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យធ្វើឡើងកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក នាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលពី លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់:១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។និង៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។

សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងចាប់យករួមមាន :១/មេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g។ ២.ជញ្ជីង ថ្លឹង ២គ្រឿង។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូង ខេត្តកំពង់ស្ពឺ ។

អត្ថបទដែលជាប់ទាក់ទង