បាត់ខ្លួនមេធាវី ម្នាក់ ខណះចុះងូតទឹកនៅឆ្នេរ អូត្រេះ

ខេត្តព្រះសីហនុៈ យុវជនម្នាក់ដែលត្រូវបានគេអះអាងថា ជាមេធាវី នាល្ងាចថ្ងៃទី៣សីហាឆ្នាំ២០២១នេះ ត្រូវរលកសមុទ្រឆក់យកជិវិត ខណះពេលយុវជនរងគ្រោះកំពុងសប្បាយប្រលែងនឹងទឹករលក ជាមួយមិត្ត៣នាក់ផ្សេងទៀត ត្រង់ចំនុចភូមិ៦ សហ្កាត់លេខ០៤ ក្រុងព្រះសីហនុ បង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងដើរហាត់ប្រាណ នៅតាមបណ្តោយឆ្នេរដ៏ស្រស់ស្អាតមួយនេះ។
យោងតាមប្រភព លោកវរៈសេនីយ៏ឯក ប៉ោ វណ្ណរ៉ា ប្រធានការិយាល័យ នគរបាលទេសចរណ៏ប្រចាំតំបន់ឆ្នេរបានអោយដឹងថានៅថ្ងៃទី3 ខែសីហាឆ្នាំ 2021 វេលាម៉ោងប្រហែល១៦និង៣០នាទីល្ងាចនៅចំនុចឆ្នេរអូរត្រេះ១ មានករណីភ្ញៀវ ទេសចរជន ជាតិខ្មែរមកពី រាជធានីភ្នំពេញលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ដោយទឹករលកខ្ពស់ បានបាត់ខ្លួន ១នាក់ ។ ជនរងគ្រោះ មានឈ្មោះជូ ជាគុយ ភេទប្រុស អាយុ 29 ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ,ទីលំនៅនៅរាជធានីភ្នំពេញបានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារនិងទេសចរណ៍។ ប្រភពដ៏ដែលបានបន្តថា នៅរដូវនេះ កំលាំងសមត្ថកិច្ចរបស់លោក ដែលប្រចាំការតាមបណ្តោយឆ្នេរ តែងតែដើរ ណែនាំពន្យល់ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៏ដែលមកកំសាន្ត អោយមានការប្រុងប្រយ័ត្ននៅពេលចុះលេងទឹកម្តងៗ កុំចុះទៅជ្រៅ បើអាចកុំចុះងូតទឹកនៅពេលមានភ្លៀងខ្សល់ រលក់ធំៗ ព្រោះវាអាចគ្រោះថ្នាក់ដល់ជិវិតបាន។


ជុំវិញឧបទ្ឋវហេតុនេះ យុវជនម្នាក់ ដែលអះអាងថា ជាមិត្តរួមអាជីបបានរៀបរាប់ថា ពួកគេមកពីភ្នំពេញ ហើយបានមកបំពេញការងារនៅខេត្តព្រះសីហនុ ក្រោយពីបញ្ចប់ការងារនាសៀលថ្ងៃទី៣នេះ បានបបួលគ្នាមក ស្រូបយកខ្សល់អាកាស ហើយបានចុះងូតទឹកលេងជាមួយគ្នាតាំងពីម៉ោងប្រជាជាងពីររសៀល រហូតដល់វេលាម៉ោងប្រមាណ៤និង៣០នាទី ខណះពេលកំពុងងូតទឹកចម្ងាយពីគ្នា២ទៅ៣ម៉ែត្រ ស្រាប់តែជនរងគ្រោះបានរសាត់ទៅកណ្តាល ស្របពេលនោះពួកគាត់ពុំបានចាប់អារម្មណ៏ទេ ព្រោះជនរងគ្រោះពុំបានស្រែកអោយជួយឡើយ ទើបពួកគេងូតបន្តទៀត រហូតបាត់ជនរងគ្រោះទើបមានការភ្ញាក់ផ្អើល និង ស្លន់ស្លោរ ហែលរក តែបាត់សូន្យឈឹង។
ជុំវិញហេតុការនេះ ផងដែរ យោងតាមប្រភពក្រៅផ្លូវការណ៏បានអោយដឹងថានៅព្រឹកស្អែក ឯកឧត្តម អភិបាលខេត្ត នឹងចុះដល់ទីតាំងកើតហេតុ ឯ លោក ឧកញ្ញ៉ា ទៀ វិចិត្រ និង បញ្ជូនអូប័រ ល្បឿន ចំនួន០២គ្រឿង ចុះមករុករកសាកសព តែសាកសពត្រូវកងកម្លាំងរកឃើញអណ្តែតនៅច្រាំងសមុទ្រ អូត្រេះ2។

អត្ថបទដែលជាប់ទាក់ទង