អាជ្ញាធរខេត្តចាន់បូរី បានរៀបចំទីតាំងបីកន្លែងសម្រាប់អោយពលករខ្មែរស្នាក់នៅបណ្តោះអាសន្ន

ប្រភពព័ត៌មានថៃ អោយដឹងថាការរៀបចំនេះបន្ទាប់ពី លោក សុធី ថងយ៉ែម អភិបាលខេត្តច័ន្ទបុរី បានអញ្ជើញចុះពិនិត្យផ្ទាល់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ទៅលើទីតាំងក្បែខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដើម្បីរកកន្លែងសម្រាប់អោយពលករខ្មែរដែលបម្រុងឆ្លងដែនចូលទៅប្រទេសរបស់ខ្លួន ស្នាក់នៅជាបណ្តោះអាសន្ន។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នគឺមានទីតាំង២កន្លែងហើយដែលបាននិងកំពុងដាក់អោយពលករខ្មែរស្នាក់នៅជាង១០០នាក់ដោយទីតាំងទី១ ក្បែកងរយលេខ១១៤ ក្នុងភូមិបានតារឿង ឃុំប៉ាដុង ស្រុកសយដាវ និងទីតាំងទី២គឺ ក្បែកងរយលេខ១១៥ ក្នុងភូមិបានពោងកៅ ឃុំពោងណាំរ៉ន ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ។
ហើយអាជ្ញាធរខេត្តច័ន្ទបុរី ក៏បានកំណត់យកទីតាំង១កន្លែងទៀតដែលជាទីតាំងទី៣ សម្រាប់ដាក់ពលករបន្ថែម ក្នុងខេត្តច័ន្ទបុរី គឺទីលានចំណតរថយន្តរបស់ក្រុមហ៊ុន ផៃរិនគ្រុប ដែលស្ថិតនៅក្បែច្រកអន្តរជាតិបានផាកាត ព្រោះទីនោះអាចដាក់គ្រែបានប្រមាណជាង៥០គ្រែ។

ប្រភពបញ្ជាក់ថានៅក្នុងដំណាក់កាលនៃការបិទខ្ទប់ព្រំដែននៃខេត្តដែលជាប់នឹងប្រទេសថៃ ចាប់ពីយប់ថ្ងៃទី២៩ ដល់ថ្ងៃទី១២ ខែសីហានេះ អាជ្ញាធរខេត្តច័ន្ទបុរី បានចាត់អោយមានអាហារ៣ពេល និងមានក្រុមគ្រូពេទ្យនៅពិនិត្យ តាមដានសុខភាពរបស់ពលករខ្មែរទាំងអស់នោះផង រហូតដល់ថ្ងៃដែលអាចវិលចូលទៅកាន់មាតុភូមិរបស់ខ្លួនវិញបាន៕

អត្ថបទដែលជាប់ទាក់ទង