របាយការណ៍ UN៖ កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ, មីស៊ីល ទោះសេដ្ឋកិច្ចជាតិធ្លាក់ដុនដាបក៏ដោយ
(ញូយ៉ក)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួន នៅអំឡុងឆមាសទី១ ឆ្នាំ២០២១នេះ ដែលជាទង្វើរំលោភបំពានលើទណ្ឌកម្មអន្តរជាតិ និងបើទោះជាសេដ្ឋកិច្ចជាតិកំពុងធ្លាក់ចុះដុនដាបក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
បើតាមរបាយការណ៍ខាងលើ ទីក្រុងព្យុងយ៉ាងក៏កំពុងបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួនពីបរទេសផងដែរ ខណៈសេដ្ឋកិច្ចជាតិកំពុងដាំក្បាលចុះក្រោមដោយសារតែការបិទព្រំដែនទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 គួបផ្សំជាមួយទណ្ឌកម្មអន្តរជាតិ។ របាយការណ៍នេះ ដដែលបានបញ្ជាក់ដូច្នេះថា៖ «ទោះជាកំពុងផ្ដោតលើស្ថានភាពដ៏អាក្រក់នៃសេដ្ឋកិច្ចជាតិក៏ដោយ ក៏សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នៅតែបន្តអភិវឌ្ឍ កម្មវិធីនុយក្លអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់ខ្លួនដដែល»។
ក៏ប៉ុន្តែភ្លាមៗ តំណាងបេសកកម្មការទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ មិនទាន់បានបញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងរបាយការណ៍អង្គការសហប្រជាជាតិ នោះទេ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ។ ទណ្ឌកម្មទាំងនេះមិនបានបញ្ឈប់ ឬរារាំងលោក គីម ជុងអ៊ុន ពីមហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែរឡើយ ហើយផ្ទុយទៅវិញអ្នកដែលរងគ្រោះពិតប្រាកដ ដោយសារតែទណ្ឌកម្ម គឺប្រជាជនកូរ៉េខាងជើង។ ទណ្ឌកម្មរបស់អង្គការសហប្រជា