វិបត្តិអាហ្វហ្កានីស្ថាន៖ ក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគី

វិបត្តិអាហ្វហ្កានីស្ថាន៖ ក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគី

ក្រោយកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅអាហ្វហ្កានីស្ថានដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល UN នៅទីក្រុងញូវយ៉ក សមាជិកទាំង១៥ប្រទេស ក៏ចេញសេចក្ដីថ្លែងការណ៍មួយដោយទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នាទាំងអស់ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចសារជាថ្មី។ ក្រុមប្រឹក្សាសន្តិសុខក៏សង្កត់ធ្ងន់ពីសារសំខាន់នៃការប្រយុទ្ធប្រឆាំងភេរវកម្មនៅអាហ្វហ្កានីស្ថាន ហើយស្នើឱ្យសហគមន៍ អន្តរជាតិចូលរួមប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម មិនថាជាក្រុមតាលីបង់ ឬក្រុមណាឡើយ។


ជាមួយគ្នានេះដែរ សេចក្ដីថ្លែងការណ៍ក្រុមប្រឹក្សាសន្តិសុខ ទទូចឱ្យមានការចរចារវាងភាគីពាក់ព័ន្ធ ទាំងអស់ និងការបង្កើតរដ្ឋាភិបាលថ្មីដែលត្រូវតែរួមបញ្ចូលស្ត្រីផងដែរ។
ចំពោះមុខសមាជិក UNSC លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើង ច្រើនពីបញ្ហាសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន ជាពិសេសស្ត្រី និងកុមារី ព្រមទាំងការគំរាម ទាក់ភេរវកម្មដែលផ្ដើមចេញពីអាហ្វហ្គានីស្ថាន។ លោកក៏បានដាស់តឿនគ្រប់ភាគីទាំងអស់ជាពិសេសតាលីបង់ឱ្យ បញ្ឈប់ការប្រយុទ្ធ ដើម្បីការពារអាយុជីវិតប្រជាជន និងធ្វើឱ្យប្រាកដថា ជំនួយមនុស្ស ធម៌អាចនឹងទៅដល់ប្រជាជនដែលត្រូវការ។
ក្នុងកិច្ចប្រជុំ UNSC ដដែលនេះ លោក Ghulam Isaczai អគ្គរដ្ឋទូតអាហ្វហ្កានីស្ថានប្រចាំ UN បានទទូចដល់សមាជិកក្រុមប្រឹក្សា និងសមាជិក UN ទាំងអស់កុំទទួលស្គាល់រដ្ឋបាលណា ដែលឡើងកាន់អំណាចដោយកម្លាំងបាយ ឬរដ្ឋាភិបាលណាមួយដែលបិទសិទ្ធិមិនឱ្យភាគី ពាក់ព័ន្ធចូលរួម។ អគ្គរដ្ឋទូតរូបនេះ ក៏បានជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគីផងដែរ។
គួររំលឹកថា ក្រោមការគ្រប់គ្រងរបស់តាលីបង់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០១ ស្ត្រី និងកុមារីត្រូវបានបិទសិទ្ធិយ៉ាងខ្លាំង។ ស្ត្រីមិនអាចធ្វើការបាន ចំណែកឯក្មេងស្រីមិនត្រូវ បានអនុញ្ញាតឱ្យចូលរៀននោះទេ។ ស្ត្រីត្រូវបិទមុខ និងត្រូវមានសាច់ញាតិបុរសរួមដំណើរ ជាមួយប្រសិនបើពួកគេចង់ចេញពីផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង