អ្នកនាំពាក្យចិនតបទៅអនុប្រធានាធិបតីអាម៉េរិក៖ត្ហ្កទៅនិងវិបត្តិនៅលអាហ្គានីស្ថាទ្នផថាលនយោបាយអាត្មានិយមរបស់អាម៉េរិក

អំឡុងដំណើរទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស បានរិះគន់ ចិន ពី ការ ទាមទារ ស្ទើទាំងស្រុងដែនទឹកសមុទ្រចិនខាងត្បូង និងការគំរាមកកំហែងប្រទេសពាក់ព័ន្ធនៅក្នុង ជម្លោះនេះ។ លោកស្រី ហារីស ដែលធ្វើទស្សនកិច្ចលើកដំបូងនៅអាស៊ី ក៏បានអះអាងថា អាម៉េរិកនឹង ឈរជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ដើម្បីទប់ទល់នឹងទង្វើការបង្ខិត បង្ខំរបស់ចិន។

អនុ ប្រធានាធិបតី ៖អាម៉េរិក នឹង ឈរ ជាមួយ សម្ព័ន្ធមិត្ត ប្រឈមមុខ នឹង ការ គំរាម របស់ ចិន

មិននៅស្ងៀមឡើយ ចិនក៏វាយបកការលើកឡើងរបស់មេដឹកនាំអាមេរិកវិញ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែសីហា អ្នកសារព័ត៌មានបានចោទសួរអ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin ថា មានមតិយោបល់យ៉ាងណាចំពោះ ការរិះគន់របស់អនុប្រធានាធិបតីអាម៉េរិក។ លោក Wang ក៏យកបញ្ហានៅអាហ្វហ្កានីស្ថានដើម្បីរិះគន់អាមេរិកវិញ។

អ្នកនាំពាក្យរូបនេះ លើកឡើងថា ភាពច្របូកច្របល់ និងអ្វីដែលកើតឡើងនៅអាហ្វហ្កានីស្ថាន បង្ហាញ ពីនិយមន័យពិតប្រាកដរបស់អាម៉េរិកអំពីច្បាប់ និងសណ្តាប់ធ្នាប់ដែលរឿងនេះផ្ទុយពីអ្វីដែលអាម៉េរិក តែងតែអះអាងកន្លងមក។

អាម៉េរិក អាចធ្វើអន្តរាគមន៍យោធាតាមអំពើចិត្តនៅក្នុងប្រទេសមួយ ដោយមិនចាំបាច់ទទួលខុសត្រូវ ចំពោះទុក្ខលំបាករបស់ប្រជាជនក្នុងប្រទេសដែលពាក់ព័ន្ធ។ អាម៉េរិក ជាអ្នកសម្រេចចិត្តពេលដែលខ្លួន ចង់មកហើយចាកចេញទៅវិញ ដោយមិនពិភាក្សាជាមួយអង្គការអន្តរជាតិ និងសូម្បីតែសម្ព័ន្ធមិត្តរបស់ ខ្លួន
។ លោក Wang បញ្ជាក់បែបនេះមុនបន្តថា អាម៉េរិកព្យាយាមយកច្បាប់ និងសណ្ដាប់ធ្នាប់ អន្តរជាតិការពារគោលនយោបាយអាត្មានិយម និងការគំរាមរបស់ខ្លួនដើម្បីសម្រេចគោលការណ៍អាមេរិក ជាធំ។

 

គួរបញ្ជាក់ថា វិបត្តិនៅអាហ្វហ្កានីស្ថានដែលកំពុងពុះកញ្ជ្រោលបន្ទាប់ពីអាម៉េរិកបានដកទ័ព ក្លាយជា ប្រធានបទមួយដែលចិនយកមកប្រើប្រាស់ដើម្បីរិះគន់ទៅគោលនយោបាយបរទេសអាម៉េរិក។ រីឯរឿង សមុទ្រ ចិន ខាងត្បូងនៅតែ ជា ប្រធានបទ ដ៏ ក្តៅ រវាង ចិន និង អាម៉េរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង