Zelenskyy ថា​ កងទ័ព​អ៊ុយ​ក្រែ​ន​អាច​ទប់ទល់​នឹង​រុ​ស្ស៊ី​បាន​អាស្រ័យ​​ការ​ផ្តល់​អា​វុ​.​ធ​ពី​លោក​ខាងលិច

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា សមត្ថភាព​កងទ័ព​របស់​លោក​ក្នុង​ការ​ទប់ស្កាត់​កងទ័ព​រុ​ស្ស៊ី​នៅ​ក្នុង​តំបន់ Donbas គឺ​អាស្រ័យ​លើ​ការ​ផ្គត់​ផ្គង​អា​វុ​.​ធ​របស់​ប្រទេស​លោក​ខាងលិច​។ «​កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប​ញ្ឍ​ប់​ការ​វា​.​យ​លុក​របស់​ពួក​ឈ្លានពាន​ឲ្យ​បាន​តាមតែ​អាច​ធ្វើ​បាន​» ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​តាម​វី​ដេ​អូ​នា​យប់​ថ្ងៃ​សុក្រ…

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា សមត្ថភាព​កងទ័ព​របស់​លោក​ក្នុង​ការ​ទប់ស្កាត់​កងទ័ព​រុ​ស្ស៊ី​នៅ​ក្នុង​តំបន់ Donbas គឺ​អាស្រ័យ​លើ​ការ​ផ្គត់​ផ្គង​អា​វុ​.​ធ​របស់​ប្រទេស​លោក​ខាងលិច​។

«​កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប​ញ្ឍ​ប់​ការ​វា​.​យ​លុក​របស់​ពួក​ឈ្លានពាន​ឲ្យ​បាន​តាមតែ​អាច​ធ្វើ​បាន​» ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​សុន្ទរកថា​តាម​វី​ដេ​អូ​នា​យប់​ថ្ងៃ​សុក្រ ទី ១០ ខែមិថុនា​ម្សិលមិញ​នេះ​។លោក​បាន​បន្ត​សុំ​ជំនួយ​អា​វុ​.​ធ​ធន់​ធ្ងន់ និង​កាំ​ភ្លើ​.​ង​ធំ​ទំនើប​ៗ​ពី​ប្រទេស​ជា​ដៃគូ​។
លោក​បញ្ជាក់​ទៀត​ថា រុ​ស្ស៊ី​ចង់​បំផ្លាញ​គ្រប់​ទីក្រុង​ទាំងអស់​នៅ​ក្នុង​តំបន់ Donbas​។

«ទីក្រុង​នីមួយ​ៗ ដូច​ជាទី​ក្រុង Volnovakha និង Mariupol​។ សំណង់​បាក់បែក​ក្នុង​ទីក្រុង​ទាំងនេះ ដាន​ខ្មៅ​នៃ​អគ្គិភ័យ រណ្តៅ​គ្រាប់ នេះ​ជា​អ្វី​ដែល​រុ​ស្ស៊ី​ផ្តល់​ដល់​អ្នក​ជិតខាង​ខ្លួន អ៊ឺ​រ៉ុ​ប និង​ភព​លោក​»៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទដែលជាប់ទាក់ទង