រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​ព្រមាន​អា​មេ​រិ​កថា ទីក្រុង​ប៉េ​កាំ​ង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់ផ្តើម​សង្គ្រាម​នោះ​ទេ ប្រ​សិន​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​។ ការ​ព្រមាន​នេះ​កើតឡើង​អំឡុង​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក Lloyd Austin…

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក Wei Fenghe បាន​ព្រមាន​អា​មេ​រិ​កថា ទីក្រុង​ប៉េ​កាំ​ង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់ផ្តើម​សង្គ្រាម​នោះ​ទេ ប្រ​សិន​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​។

ការ​ព្រមាន​នេះ​កើតឡើង​អំឡុង​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក Lloyd Austin កាលពី​ថ្ងៃ​សុក្រ ទី ១០ ខែមិថុនា នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។ភាព​តានតឹង​រវាង​អា​មេ​រិ​ក និង​ចិន​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ជុំវិញ​កោះ​តៃវ៉ាន់​ដែល​កំពុង​រស់នៅ​ក្រោម​ការ​គំ​រា​.​ម​កំហែង​ឥត​ឈប់​ឈរ​ពី​សំណាក់​ចិន​។ ទីក្រុង​ប៉េ​កាំ​ង​តែង​ចាត់​ទុក​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្តេជ្ញា​ចិត្ត​ដណ្តើម​យក​តៃវ៉ាន់​វិញ​ដោយ​ប្រើ​កម្លាំង​ទ័ព​នៅ​ថ្ងៃ​ណាមួយ​ប្រ​សិន​ចាំបាច់​។

ក្រសួងការពារជាតិ​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ប្តេជ្ញា​ថា «​ទីក្រុង​ប៉េ​កាំ​ង​នឹង​បំផ្លាញ​ផែនការ​ឯករាជ្យ​របស់​តៃវ៉ាន់ និង​រក្សា​ការ​បង្រួបបង្រួម​មាតុភូមិ​យ៉ាង​ម៉ឺងម៉ាត់​»​។លោក Wei Fenghe បញ្ជាក់​ថា «​តៃវ៉ាន់​គឺជា​តៃវ៉ាន់​របស់​ចិន​… ការ​ប្រើប្រាស់​តៃវ៉ាន់​ដើម្បី​ទប់ស្កាត់​ចិន​នឹង​មិន​ដែល​ឈ្នះ​ឡើយ​» ​។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក​វិញ «​បាន​បញ្ជាក់​សារ​ជា​ថ្មី​នៃ​សារសំខាន់​នៃ​សន្តិភាព និង​ស្ថេ​រ​ភាព​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ការ​ប្រឆាំង​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ឯកតោភាគី​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន និង​បាន​អំពាវនាវ​ឲ្យ​ចិន​អត់ធ្មត់​រាល់​សកម្មភាព​បង្ក​អ​ស្ថេ​រ​ភាព​បន្ថែម​លើ​តៃវ៉ាន់​» ៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទដែលជាប់ទាក់ទង