ថៃ-ចិន ៖ ថៃ និង​ចិន​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ដែនអាកាស​រួម​គ្នា​កាលពី​ថ្ងៃអាទិត្យ​ ទី ១៤ សីហា ដែល​វា​ជា​សមយុទ្ធ​រួម​គ្នា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​ផ្អាក​ដោយ​សរ​វិបត្តិ​កូ​វី​ដ ១៩​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​យោធា​ថៃ​។

សមយុទ្ធ Falcon Strike នេះ​កើតឡើង​បន្ទាប់​ពី​មហា​យក្ស​ចិន​បាន​ប្រកាស​ជោគជ័យ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​ លោកស្រី Nancy Pelosi​។

មេទ័ព​អាកាស​ថៃ​ លោក Prapas Sornchaidee បាន​និយាយ​ថា សមយុទ្ធ Falcon Strike ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៤ ដល់ ២៥ សីហា​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ការ​យល់​ដឹង​ពី​ចិន​។

ក្រសួងការពារជាតិ​ចិន​បាន​និយាយ​ថា សមយុទ្ធ​រួម​ជាមួយ​ថៃ​រួម​មានការ​ហ្វឹកហ្វឺន​សម្រាប់​ការ​គាំទ្រ​ផ្នែក​ដែនអាកាស ការ​វា​.​យ​ប្រហារ​លើ​គោលដៅ​ដី និង​ការ​ដាក់​ពង្រាយ​ទ័ព​ទ្រង់ទ្រាយ​តូច និង​ធំ​។

សូម​បញ្ជាក់​ថា សមយុទ្ធ​កងទ័ព​ដែនអាកាស​រវាង​ថៃ និង​ចិន ត្រូវ​បាន​ធ្វើ​ឡើងជា​ប្រចាំ​ចាប់ពី​ឆ្នាំ ២០១៥​មករ​ហូត​ដល់​មាន​វិបត្តិ​កូ​វី​ដ​។

ថៃ​បាន​ស្វែងរក​ការ​ពង្រឹង​ទំនាក់ទំនង​ការពារ​ជាតិ​ជាមួយនឹង​ចិន និង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​បង្អស់​ដែល​បាន​ទិញ​កម្មវិធី​កងទ័ពជើងទឹក​របស់​ចិន​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៧៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទដែលជាប់ទាក់ទង