តៃវ៉ាន់​អរគុណ​អាមេរិក​សម្រាប់​ការ​រក្សា​សន្តិសុខ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

ក្រសួងការបរទេសតៃវ៉ាន់កាលពីថ្ងៃសៅរ៍បានសម្តែង “ការដឹងគុណដោយស្មោះ” ចំពោះសហរដ្ឋអាមេរិកដែលបានចាត់វិធានការជាក់ស្តែងដើម្បីរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។

អ្នកសម្របសម្រួលតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិន “បានប្រតិកម្មខ្លាំងពេក” ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលបានកំណត់ថ្ងៃនៃល្បែងសង្រ្គាមដោយទីក្រុងប៉េកាំងជុំវិញកោះនេះ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង