ហេតុការណ៍ផ្ទុះឆេះឃ្លាំងស្តុកលក់កាំជ្រួចនៅទីក្រុង Yerevanប្រទេសអាម៉ានី

ហេតុការផ្ទុះឆេះដ៏ខ្លាំងមួយបានកើតឡើងនៅទីតាំងឃ្លាំងស្តុកលក់កាំជ្រួចបានបង្ករជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរដ្ឋធានីនៃប្រទេសអាមេនីដោយបានសម្លាប់មនុស្សម្នាក់ និង51នាក់ផ្សេងទៀតរងរបួស ក្រោយពីបេសកម្មពន្លត់ភ្លើងឆាបឆេះដ៏សន្ធោសន្ធៅនេះ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានធ្វើការអស់ជាច្រើនម៉ោងបន្ទាប់ពីទទួលបានព័ត៌មានស្តីពីហេតុការផ្ទុះដ៏ខ្លាំងនេះនៅជាប់នឹងផ្សារ Surmalu បន្ទាប់ពីវាបានបញ្ចេញផ្សែងយ៉ាងក្រាស់ក្រែលទៅលើអាកាសនាកណ្តាលទីក្រុង Yerevan ។ មើលតាមរូបភាពដែលថតបានតាមរយៈទូរសព្ទដៃគឺបានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ចេញពីទីតាំងនៃផ្សារនោះ និងមានមនុស្សឈរមើលយ៉ាងភ្ញាក់ផ្អើល។ ភ្លាមៗក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តក៏បានបានស្វែងរកប្រភពនៃការផ្ទុះឆេះនោះដែរគឺចេញពីឃ្លាំងស្តុកកាំជ្រួច និងមានមនុស្សម្នាក់ជាប់នៅខាងក្រោមបន្ទះបេតុង និងដែករមួល ដែលជាជនរងគ្រោះមិនអាចសង្រ្គោះទាន់ពេលវេលាបាន។ សូមបញ្ជាក់ថាផ្សារ Surmalu មានទីតាំងចម្ងាយ2គីឡូម៉ែត្រ នៅចំកណ្តាលទីក្រុង និងជាផ្សារដែលពេញនិយមសម្រាប់ទំនិញដែលមានតម្លៃទាបនិងច្រើនប្រភេទ។ រហូតមកដល់ពេលនេះ
មិនទាន់មានការបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះឃ្លាំងស្តុកកាំជ្រួចនេះទេ៕

អត្ថបទដែលជាប់ទាក់ទង