លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បានជួបជាមួយនឹង លោក Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក Manuel Santos ប្រធានាធិបតីកូឡុំប៊ីនៅទីក្រុងគៀវ
អ៊ុយក្រែនៈ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon និងប្រធានាធិបតីកូឡុំប៊ី Manuel Santos បានទៅកាន់ទីក្រុងគៀវនៃប្រទេសអ៊ុយក្រែនដើម្បីជួបពិភាក្សា និងសំណេះសំណាល ជាមួយ នឹងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលជាជំនួបកម្របានឃើញ ជាពិសេសគឺវត្តមានរបស់លោក Ban Ki-moon។ បន្ទាប់មកឥរស្សជនទាំង២បានទៅទស្សនាទីក្រុង Bucha ដែល ជាទីក្រុងស្ថិតនៅភាគពាយព្យនៃរដ្ឋធានីអ៊ុយក្រែន និងជាទីកន្លែងដែលជនស៊ីវិលរាប់រយនាក់ត្រូវបានគេរកឃើញស្លាប់យ៉ាងរណូករណែលបន្ទាប់ពីការដកទ័ពរបស់រុស្ស៊ីកាលពីចុងខែមីនា។ ទីប្រជុំជននេះ បាន ក្លាយទៅជាកន្លែងឈប់សំចតធម្មតាសម្រាប់មន្ត្រីទាំងអស់ដែលមកកាន់ប្រទេសអ៊ុយក្រែនដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេ។ ក្នុងឱកាសនោះដែរ លោក Zelenskyy បាននិយាយថាវាជារឿង សំខាន់សម្រាប់ អ៊ុយក្រែន មិនត្រូវរំលាយចេញពីទីតាំងដែលត្រូវផ្សព្វផ្សាយឡើយ ឬចាកចេញពីបណ្តុំមនសិការសាធារណៈនោះទេ ព្រោះវានឹងនាំមកនូវបញ្ហាកាត់បន្ថយការគាំទ្រពីអន្តរជាតិ។ចំណែកលោក Santos បានប្រាប់ ប្រមុខរដ្ឋអ៊ុយក្រែនឱ្យបន្តស្វែងរកដៃគូជាមួយប្រទេសនានានៅជុំវិញពិភពលោក ដើម្បីពង្រឹងវិធានការនេះ។ ស្របពេលជាមួយគ្នាដែរ លោក Ban Ki-moon ដែលជាអតីតអ្នកការទូតកូរ៉េខាងត្បូង ដែលធ្លាប់ បម្រើការជាអគ្គលេខាធិការ អ.ស.ប ចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៦ បានអំពាវនាវដល់ពិភពលោកឱ្យគោរពដល់ជនស៊ីវិលដែលត្រូវបានគេសម្លាប់យ៉ាងរង្គាល នៅពេលដែល កង កម្លាំងជើងគោក រុស្ស៊ី បានព្យាយាមលុកលុយរដ្ឋធានីអ៊ុយក្រែន ហើយទីបំផុតពួកគេក៏បានដកថយពីតំបន់ជុំវិញទីក្រុងគៀវ ដោយបន្សល់នូវការខូចខាតជាច្រើន៕