រដ្ឋ New Jersey របស់សហរដ្ឋអាម៉េរិកកំពុងដំណើរការចាក់វ៉ាក់សាំងការពារមេរោគអុតស្វា ឬ Monkeypox ជូនប្រជាពលរដ្ឋខណៈដែលករណីឆ្លងថ្មីកើនដល់ 335 នាក់ហើយ

សហរដ្ឋអាមេរិកៈ អង្គការសុខភាពសហគមន៍ក្នុងរដ្ឋ New Jersey កំពុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតស្វា ឬ monkeypox ខណៈដែលករណីនៃមេរោគឆ្លងជំងឺនេះនៅតែបន្តរីករាលដាលទូទាំងប្រទេស។

មនុស្សរាប់សិបនាក់បានតម្រង់ជួរនៅមជ្ឈមណ្ឌលចាក់ថ្នាំបង្ការ ឬ ទទួលវ៉ាក់សាំងក្នុងទីក្រុង Newark ចាប់ពីថ្ងៃអង្គារម្សិលមិញ។ លោក Brian Mc Govern នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល North Jersey Community Research Initiative ដែលរៀបចំយុទ្ធនការចាក់ថ្នាំវ៉ាក់សាំងនេះបាននិយាយថា”ពួកយើងទទួលបានអ្នកមកចាក់វ៉ាក់សាំងគឺច្រើនណាស់មិនគួរឲ្យជឿ” “ប្រសិនបើយើងមានវ៉ាក់សាំងគ្រប់ចំនួនដែលយើងមាននៅថ្ងៃនោះ យើងនឹងចាក់នៅថ្ងៃបន្តបន្ទាប់បន្ថែមទៀតមិនខាន”។ លោក McGovern និយាយថាលោករំពឹងថានឹងមានមនុស្សមកចាក់វ៉ាក់សាំងយ៉ាងហោចណាស់200នាក់នៅថ្ងៃបន្តទៀត។ នាយកដ្ឋានសុខភាព និងបម្រើសេវាជូនប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានបង្កើនកម្លាំងទ្វេដងដើម្បីចាក់វ៉ាក់សាំងការពារជំងឺជំងឺអុតស្វា ឬ monkeypox ដែលវានឹងអាចរីករាលដាលបន្ថែម។ វ៉ាក់សំាងចំនួន 442,000ដូសនឹងផ្តល់ទៅតាមមន្ទីរសុខាភិបាលរដ្ឋ មូលដ្ឋាន និងដែនដី។ គិតត្រឹមថ្ងៃទី១៦សីហាម្សិលមិញនេះ នាយកដ្ឋានរដ្ឋ New Jersey នៃរដ្ឋ New Jersey និយាយថា ករណីឆ្លងនៃមេរោគមានចំនួន 335 នៅទូទាំងរដ្ឋ ហើយមនុស្សជាង 6,500 នាក់ត្រូវបានទទួលការចាក់វ៉ាក់សាំងវ៉ាក់សាំង៕

អត្ថបទដែលជាប់ទាក់ទង