លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Volodymyr Zelenskyy បង្ហោះវីដេអូបង្ហាញពីភាពឈឺចាប់ ក្រោយពេលដែលរ៉ុស្ស៊ីវាយប្រហារលើសង្កាត់មួយក្នុងទីក្រុង Kharkiv សម្លាប់មនុស្ស៧នាក់ និង ១៦នាក់ទៀតរងរបួស!

អ៊ុយក្រែនៈ អភិបាលក្រុង Kharkiv បាននិយាយថាការវាយប្រហាររបស់រុស្សីទៅលើអន្តេវាសិកដ្ឋានមួយក្នុងសង្កាត់ Kharkov កាលពីយប់ថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និងរបួស ១៦ នាក់ នេះ។ លោក Oleh Synyehubov អភិបាលក្រុង Kharkiv បាននិយាយទៀតថាកងកម្លាំងរុស្ស៊ីបានវាយប្រហារសង្កាត់លំនៅដ្ឋានមួយក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន ជាមួយនឹងគ្រាប់មីស៊ីលផ្លោង រយៈចម្ងាយខ្លី Iskander ។ មកដល់ពេលនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយដោយបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “វាពិតជាឈឺចាប់នៅពេលដែលលឺអំពីគ្រោះថ្នាក់របស់អ្នកស្រុក Saltivka នៃសង្កាត់ Kharkov គឺជាភាពឈឺចាប់សម្រាប់អ៊ុយក្រែន ទាំងមូល ។ ការបង្ហោះវីដេអូរបស់លោក Zelenskyy បានបន្ថែមទៀតថា “នេះគឺជាទង្វើដ៏អាក្រក់នៃការវាយប្រហារដ៏ឃោរឃៅលើជនស៊ីវិល ដែលគ្មានហេតុផលនិងបង្ហាញពីភាពគ្មានអំណាចរបស់ក្រុមអ្នកឈ្លានពាននិយម”៕

អត្ថបទដែលជាប់ទាក់ទង