ភ្លៀងធ្លាក់ខ្លាំងមិនឈប់មិនឈរចាប់ពីពាក់កណ្តាលខែមិថុនាមក បានបង្ករទៅជាជំនន់ទឹកភ្លៀង ដ៏អាក្រក់មិនធ្លាប់មាន នឹងបានពន្លិចភូមិ Punjab របស់ប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថានៈ អ្នកភូមិ Punjab រាប់រយនាក់ក្នុងទីក្រុង Fazalpur ភាគខាងត្បូងប្រទេសប៉ាគីស្ថានបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនឹងបណ្តាលឲ្យ ទឹកជំនន់កើនឡើង ដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ក្រុមអ្នកជួយសង្គ្រោះបានជួយអ្នកភូមិដែលជាប់គាំង និងជម្លៀសចេញពីអគារ រួមជាមួយនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដែរ និងបានដំឡើងតង់បណ្តោះ អាសន្នសម្រាប់ជាជម្រកដល់អ្នកភូមិ។ លោក Numan Ali បុគ្គលិកសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុបាននិយាយថា ទូកចន្លោះពី 8 ទៅ 10ទូក ត្រូវបានដាក់ពង្រាយអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ ហើយក្រុមសហការីរបស់លោកកំពុងធ្វើការលើការងារនាំអ្នកភូមិទៅកាន់ទីតាំងមានសុវត្ថិភាព។ អ្នកភូមិម្នាក់ឈ្មោះ Mohammad Buksh បាននិយាយថា អាជ្ញាធរក្នុងតំបន់កំពុងផ្តល់អាហារ និងភេសជ្ជៈ សម្រាប់អ្នកនៅរស់រានមានជីវិត ដែលរងគ្រោះធម្មជាតិនេះ។ លោកក៏បានអះអាងថា កម្ពស់ទឹកឡើងឡើងដល់១០ហ្វីតហើយ។ តាំងពីពាក់កណ្តាលខែមិថុនាមក ទឹកជំនន់នៅភាគខាងត្បូងដែលហៀរចេញពីទន្លេ ធ្វើឲ្យខូចផ្លូវថ្នល់ និងស្ពាន ព្រមទាំងរំខានដល់ការចរាចរណ៍ជារៀងរាល់ថ្ងៃ ក្នុងនោះខ្នងផ្ទះជាង 9,000 ត្រូវបំផ្លាញទាំងស្រុងដោយសារជំនន់ទឹកភ្លៀងដែលមិនធ្លាប់មាននេះ៕

អត្ថបទដែលជាប់ទាក់ទង