NASA បញ្ចេញរូបភាពដែលផ្តិតបានពីកែវពង្រីកអវកាសនៅលើភពព្រហស្បតិ៍ដែលមិនធ្លាប់មាន ពីមុនមកទេ !
កែវយឺត ឬកែវពង្រីកអវកាសប្រភេទថ្មីបំផុត និងធំបំផុតរបស់ពិភពលោក កំពុងបង្ហាញរូបភាពចលនាអូរ៉ូរ៉ា និងអ្វីៗទាំងអស់នៅលភពព្រហស្បតិ៍ ដែលមិនធ្លាប់មានពីមុនមកទេ ។ ក្រុមអ្នកវិទ្យាសាស្ត្របាន ចេញផ្សាយរូបភាពពីកែវពង្រីកនៃភពដ៏ធំបំផុតនៅបណ្តោយប្រព័ន្ធព្រះអាទិត្យ។ កែវយឺតអវកាសប្រភេទ James Webb បានផ្តិតនូវរូបកាលពីខែកក្កដា ដោយចាប់យកទិដ្ឋភាពដែលមិនធ្លាប់មានពីមុនមក នៃពន្លឺដែលនៅភាគខាងជើង និងខាងត្បូងលើភពព្រហស្បតិ៍ និងអ័ព្ទនៅតំបន់ប៉ូលដែលវិលជុំវិញវា។
ចំណុចក្រហមដ៏អស្ចារ្យរបស់ភពព្រហស្បតិ៍គឺជាព្យុះធំល្មមដែលមើលដូចជាអាចលេបផែនដីបាន មានភាពលេចធ្លោជាងគេជាមួយនឹងព្យុះតូចៗដទៃទៀតរាប់មិនអស់។ រូបភាពវាលធំទូលាយមួយផ្នែកគឺពិតជាអស្ចារ្យណាស់ ដែលវាបង្ហាញពីរង្វង់ជុំវិញភពផែនដីក៏ដូចជារង្វិលព្រះច័ន្ទតូចៗចំនួនពីរដែលប្រឈមនឹងផ្ទៃខាងក្រោយដ៏ភ្លឺថ្លានៃផែនកកាឡាក់ស៊ី។ មិនតែប៉ុណ្ណោះរូបភាពអ៊ីនហ្វ្រារ៉េដ ហាក់ដូចជាត្រូវបានគេដាក់ពណ៌សិប្បនិម្មិត មានពណ៌ខៀវ ស បៃតង លឿង និងទឹកក្រូច នេះបើយោងទៅតាមក្រុមអ្នកស្រាវជ្រា វអាមេរិក-បារាំង ដែលវាជាការបប្លែងរបស់ធម្មជាតិឱ្យមានលក្ខណៈពិសេសនិងលេចធ្លោ៕