ប្រធានាធិបតីអេហ្ស៊ីបស្វាគមន៍ការមកដល់របស់ប្រមុខដឹកនាំកំពូលៗក្នុងនាមជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដែលឲ្យឈ្មោះថា “Frontal Meeting”

អេហ្ស៊ីបៈ ការិយាល័យមេដឹកនាំអេហ្ស៊ីបបាននិយាយថាប្រធានាធិបតី Abdel Fattah el-Sissi នៃប្រទេសអេហ្ស៊ីបបានជួបជាមួយមេដឹកនាំនៃប្រទេសអ៊ីរ៉ាក់ ហ្ស៊កដង់ អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ខណៈដែលប្រទេសមហាអំណាចពិភពលោក និងអ៊ីរ៉ង់ព្យាយាមបញ្ចប់ការចរចារយៈពេល16ខែជុំវិញការរស់ឡើងវិញនៃទីក្រុងតេអេរ៉ង់ ដែលផ្តោតសំខាន់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លោក El-Sissi និងប្រធានាធិបតីប្រទេសអេមីរ៉ាតអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan បានទទួលព្រះរាជដំណើរព្រះមហាក្សត្រ Abdullah ទី២ II នៃប្រទេសហ្សកដានី និង នាយករដ្ឋមន្រ្តីចាំផ្ទះរបស់អ៊ីរ៉ាក់លោក Mustafa Al-Kadhimi និងព្រះមហាក្សត្រ Hamad bin Isa Al Khalifa របស់នៃប្រទេសបារ៉ែន នៅអាកាសយានដ្ឋានក្នុងទីក្រុង El-Alamein នៃឈូងសមុទ្រមេឌីទែរ៉ាណេ។
ការិយាល័យរបស់ប្រធានាធិបតី el-Sissi បាននិយាយថា មេដឹកនាំ អេមីរ៉ាតអារ៉ាប់រួមបានមកដល់ទីក្រុងឆ្នេរសមុទ្រនេះមួយថ្ងៃមុន ហើយបានជួបពិភាក្សាគ្នាដាច់ដោយឡែកជាមួយសមភាគីអេហ្ស៊ីបជាម្ចាស់ផ្ទះ ដែលផ្តោតលើទំនាក់ទំនងរវាងសម្ព័ន្ធមិត្តក្នុងតំបន់។ កិច្ចចរចារ៥ភាគីបានផ្តោតទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់ពួកគេ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អេហ្ស៊ីបដែលបានពិពណ៌នាលើវត្តមានប្រមូលផ្តុំនេះថាជា “កិច្ចប្រជុំជួរមុខ” ឬ “Frontal Meeting” ៕

អត្ថបទដែលជាប់ទាក់ទង