អ្នកទេសចរណ៍នៅតំបន់ Crimea បង្ហាញពីភាពរីករាយរបស់ពួកគេ ស្របពេលដែលមាន កិច្ចប្រជុំកំពូលស្តីអំពីការទាមទារតំបន់នេះ ពីសំណាក់ប្រទេសអ៊ុយក្រែនវិញ
ភ្ញៀវទេសចរណ៍នៅតំបន់ Crimea បានបង្ហាញពីទំនុកចិត្តរបស់ពួកគេលើផ្នែកសន្តិសុខឆ្នេរនៅ សមុទ្រ Crimea គឺពោរពេញដោយអ្នកទេសចរជនជាតិរុស្ស៊ីកំពុងតែទទួលបានភាពរីករាយក្នុងរដូវក្តៅ ដោយមើលទៅហាក់ដូចជាមិនមានការរំខានដោយរបាយការណ៍ថ្មីៗអំពីករណីបំផ្ទុះនៅលើឧបទ្វីបនេះទេ។អ្នកទេសចរជាច្រើនមើលទៅបានសម្រាកនិងលំហែរនៅលើតំបន់ឆ្នេរដោយហាលកំដៅថ្ងៃ ហើយនិយាយអំពីជំនឿរបស់ពួកគេលើប្រព័ន្ធការពារផ្នែកដែនអាកាសរបស់រុស្ស៊ីថែមទៀតផង។
អ្នកទេសចរណ៍ម្នាក់ឈ្មោះ Susana Mamedova មកពីទីក្រុងមូស្គូបាននិយាយថា “ពួកយើងបានឃើញករណីបំផ្ទុះនោះ។ តំបន់ Crimea គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនរុស្ស៊ី ប៉ុន្តែនៅឆ្នាំនេះចំនួនអ្នកទេសចរណ៍បានធ្លាក់ចុះប្រហែលជា 40% នេះបើយោងតាមអ្នកជំនាញលើវិស័យនេះ។ ចំណែកអ្នកទេសចរណ៍ម្នាក់ទៀតដែលមានឈ្មោះថា Viktor Zhylenko បានរីករាយនឹងថ្ងៃវិស្សមកាលជាមួយប្រពន្ធនឹងប្រពន្ធរបស់លោកនិងបានបញ្ជាក់អំពីជំនឿរបស់លោកលើកិច្ចការពារដែនអាកាសផងដែរ។ តំបន់ Crimea គឺជាតំបនដែលរុស្ស៊ីដណ្តើមបានពីអ៊ុយក្រែនក្នុងឆ្នាំ 2014 អាជ្ញាធរបាននិយាយថាដើម្បីការពារដែនអាកាសក្នុងតំបន់នេះពួកគេបានសម្រេចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅពីលើទីស្នាក់ការកណ្តាលនៃកងនាវាចរណ៍ពីតំបន់សមុទ្រខ្មៅរបស់រុស្ស៊ីដែរ៕