បាតុកររាប់សិបនាក់នៅក្នុងប្រទេសថៃបានធ្វើពិធីដាក់បណ្ដាសារបណ្តេញលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ចេញពីតំណែង

ថៃៈ គេសង្កេតឃើញថាក្រុមបាតុករថៃបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីបាងកកដោយធ្វើពិធីដាក់បណ្តាសារចំពោះលោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha និងទាមទារឱ្យលោកលាលែងចេញពីតំណែង ខណៈដែលពួកគេជឿថាលោកបានឈានដល់ដែនកំណត់រយៈពេលប្រាំបីឆ្នាំហើយ។ បាតុករម្នាក់បានឈររាំជុំវិញភ្លើងទៀន ខណៈដែលបាតុករម្នាក់ទៀតដុតរូបថតលោក Prayuth Chan-ocha នៅក្នុងចានដោយភ្ជាប់ជាមួយនឹងរបស់របរផ្សេងៗដូចជាអំបិល និងធូប ដែលជាផ្នែកសំខាន់នៃពិធីនេះ។ មានការដុតផាវមុនពេលក្រុមអ្នកតវ៉ាលើកដៃបីសំពះជានិមិត្តរូបនៃការតវ៉ា។ ចំណែកតុលាការធម្មនុញ្ញរបស់ប្រទេសថៃបានទទួលញត្តិពីសមាជិកសភាបក្សប្រឆាំងដើម្បីស្វែងរកសេចក្តីសម្រេចថាតើនាយករដ្ឋមន្ត្រីបានឈានដល់ដែនកំណត់ផ្លូវច្បាប់ឬនៅហើយថាតើគាត់អាចបន្តកាន់តំណែងបានរយៈពេលប៉ុន្មានឆ្នាំទៀត។ បញ្ហានៅត្រង់ថាកាលបរិច្ឆេទដែលគួរប្រើក្នុងការកំណត់រយៈពេលនៃការកាន់តំណែងរបស់លោក។ សូមបញ្ជាក់ថាលោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha ធ្លាប់ជាមេបញ្ជាការកងទ័ពថៃ បានឡើងកាន់អំណាចនៅខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារយោធាដ៏កក្រើកនៅប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង