រុស្ស៊ីបន្ទោសអ៊ុយក្រែនថាបានដាក់បង្កប់គ្រាប់បែកបំផ្ទុះរថយន្តរបស់អ្នកនិយាយព័ត៌មានទូរទស្សន៍រុស្ស៊ី
រុស្ស៊ីៈ របត់នៃការផ្លាស់ប្តូរដើម្បីធ្វើការស្តីបន្ទោសប្រទេសរុស្ស៊ីបានប្រកាសថាក្រុមចារកម្មអ៊ុយក្រែនទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែល សម្លាប់កូនស្រីរបស់អ្នកនយោបាយស្តាំនិយមរុស្ស៊ីកាលពីចុង សប្តាហ៍នេះ។ ប៉ុន្តែអ៊ុយក្រែនបានបដិសេធលើការជាប់ពាក់ព័ន្ធករណីនេះ។ នាង Darya Dugina អាយុ 29 ឆ្នាំជាអ្នកអត្ថាធិប្បាយប៉ុស្តិ៍ទូរទស្សន៍ជាតិនិយមរុស្ស៊ីបានស្លាប់នៅពេលដែលមានឧបករណ៍ បំផ្ទុះពីចម្ងាយដែលបានដាក់បង្កប់នៅក្នុងក្នុងរថយន្ត SUV របស់នាងបានផ្ទុះឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅខណៈដែលនាងកំពុងបើកបរនៅជាយក្រុងម៉ូស្គូដោយបំបែករថយន្តរបស់នាងដាច់ចេញជាពីរតែម្តង។ នេះបើតាមឲ្យដឹងរបស់អាជ្ញាធរនៅកន្លែងកើតហេតុ។ ឪពុករបស់នាងឈ្មោះ Alexander Dugin ដែលជាទស្សនវិទូ និងជាអ្នកនិពន្ធ ព្រមទាំងជាអ្នកលេងទ្រឹស្តីនយោបាយដែលគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវការសម្រេចចិត្ត របស់ប្រធានាធិបតីរុស្ស៊ី Putin ក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ដែលជាគោលដៅដែលគេជឿជាក់ថាជាការកំណត់តាមការបានគ្រោងទុក។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សំដីពីសាក្សីម្នាក់បាននិយាយថារថយន្ត SUV ជាកម្មសិទ្ធិរបស់លោក Dugin ជាឪពុករបស់នាង ហើយលោកបានសម្រេចចិត្តនៅនាទីចុងក្រោយដើម្បីធ្វើដំណើរតាមរថយន្តផ្សេងមួយទៀត៕