ចៅហ្វាយក្រុងកោះម៉ាល់ឌីវផ្ញើសារទៅកាន់ពិភពលោកសូមឲ្យបញ្ឈប់ការប្រើប្រាស់ថង់ផ្លាស្ទិចដែលនាំឲ្យបំពុលដល់ជីវចម្រុះ និងបរិស្ថាននៃដែនកោះដ៏ស្រស់ស្អាតនេះ !
ចៅហ្វាយក្រុងកោះមួយក្នុងចំណោមដែនកោះឆ្ងាយដាច់ស្រយាលបំផុតរបស់ប្រទេសម៉ាល់ឌីវបានចេញវីដេអូសុំការអង្វរករយ៉ាងទទួចទៅកាន់ពិភព លោកសូមឱ្យប្រព្រឹត្តខ្លួនជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកក្រោយការប្រើប្រាស់រួច។ លោក Ismail Rafeeq ដឹកនាំពលរដ្ឋជាជនជាតិ Fuvahmulah និងអំពាវនាវដល់ប្រជាជនរស់នៅអចិន្រ្តៃយ៍ចំនួន 11,000 ក្នុងសហគមន៍ត្រូវចូលរួមធ្វើ យុទ្ធនាការសំអាតឆ្នេរឲ្យបានទៀងទាត់ដើម្បីយកប្លាស្ទិក រាប់តោនដែលក្រុមអ្នកទេសចរណ៍នាំយកពីខាងក្រៅ និងអ្នករស់នៅលើកោះបានបោះចោលហើយវាបានបោកបក់នៅលើឆ្នេរសមុទ្រពីតំបន់ឆ្នេរផ្សេងៗទៀតដែរ៕