សកម្មភាពឃោសនារកសម្លេងឆ្នោតនៅក្នុងប្រទេសប្រេស៊ីលរវាងគណបក្សធំៗចំនួន២!

      បេក្ខភាពប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានប្រមូលផ្តុំគ្នាជាមួយអ្នកគាំទ្ររបស់លោកដោយស្វែងរកសម្លេងបោះឆ្នោតនៅក្នុងតំបន់ទីក្រុង Rio de Janeiroមុនការបោះឆ្នោត ប្រធានាធិបតីមកដល់នៅថ្ងៃទី 2 ខែតុលា។ ព្រឹត្តិការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ្នកគាំទ្រលោកប្រធានាធិបតី Jair Bolsonaro រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុង Sao Paulo និង Rio ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ពួកគេចំពោះប្រធានាធិបតីដែលកំពុងកាន់អំណាចក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យឯករាជ្យជាតិដែរ។ បន្ទាប់មកលោក Bolsonaro បានស្នើដល់អ្នកបោះឆ្នោតឱ្យធ្វើការប្រៀបធៀបដោយភាពវៃឆ្លាតនៃនាមស្ត្រីទីមួយ ហើយប្រាប់ក្រុមបុរសឱ្យស្វែងរកស្រ្តីម្នាក់ធ្វើជាព្រះនាងរបស់ខ្លួនដើម្បីរៀបការរស់នៅជាមួយគ្នារយៈពេលយូរអង្វែង។ ស្រាប់តែពេលនោះអ្នកស្រី Janja Silva បានឆ្លើយតបនៅក្នុងព្រឹត្តិការណ៍របស់ Lula ដោយនិយាយថា “ខ្ញុំចង់មើលថាតើមានព្រះនាងណាមួយនៅទីនេះឬនៅទីនោះ? អត់មានមែនទេ? តើអ្នកដឹងទេថាហេតុអ្វីបានជាអត់មាន? ដោយសារតែនៅទីនោះមានតែស្ត្រីអ្នកចម្បាំងទេ ដែលនឹងឈ្នះការបោះឆ្នោតនេះ”។ អតីតប្រធានាធិបតីក៏បានវាយប្រហារ លោក Bolsonaro ដោយចោទប្រកាន់គាត់ថាបានបង្វែរការប្រារព្ធទិវាឯករាជ្យទៅជាពិធីជួបជុំបែបឯកជនភាពរបស់ខ្លួន។ លោក Lula បាននិយាយថា “អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺថាការបង្ហាញរបស់លោក Bolsonaro មើលទៅដូចជាកិច្ចប្រជុំ Klu Klux Klan បាត់តែការពាក់អាវក្រណាត់ប៉ុណ្ណោះពីព្រោះមិនមានមនុស្សសំបុរខ្មៅ ត្នោត ឬក្រុមអ្នកក្រីក្រឡើយ ។ បេក្ខជនគណបក្សកម្មករបន្តនាំមុខដោយលេខពីរខ្ទង់គឺ 47% ទៅ 29% ជាងខាងលោក Bolsonaro យោងតាមតួលេខចុងក្រោយដែលទទួលបានពីបោះឆ្នោតគោរពទៅតាម Datafolha ៕

អត្ថបទដែលជាប់ទាក់ទង