ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានលើផ្លូវបេតុង ប្រវែង១៤០ ទទឹង ៨ម៉ែត្រ ស្ថិតនៅជើងភ្នំហាន់ជ័យ

កំពង់ចាម នារសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានលើផ្លូវបេតុង ប្រវែង១៤០ ទទឹង ៨ម៉ែត្រ ស្ថិតនៅជើងភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលជាចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលអនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។

លោក លឹម សុខ​ហៀ​ង ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម ដែល​បាន​អមដំណើរ​ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម  ចុះ​ពិនិត្យ​សំណង់​ជា​ផ្លូវ​បេតុង សង់​ជា​ស្ពាន​លើដី​ស្ថាបនា ដោយ​ខាង​នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ​ថាៈ ដូច​អ្វី​បាន​សន្យា​កាលពី​ស្ពានបេតុង ប្រវែង ១៤០ ម៉ែត្រ និង​ទទឹង​ប្រាំបី​ម៉ែត្រ សង់​បាន​ចំនួន ៨៥ ភាគរយ នឹង​ហើយ​រួចរាល់ ក្នុង​រដូវ​ដាក់​បិណ្ឌ គឺ​យើង​បាន​បើក​របាំង​ហាមឃាត់​ចេញ អនុញ្ញាតឱ្យ​ធ្វើចរាចរ​ឆ្លងកាត់​ចំ​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ ពិតប្រាកដ​មែន​។​

​សូមបញ្ជាក់ថា ស្ពានបេតុង​ខាងលើ បានចាប់ផ្តើម​សាងសង់ កាលពី​ចុងខែ​តុលា ឆ្នាំ​២០២១ គឺ​បើតាម​ផែនការ នឹងត្រូវ​ចំណា​ច​ពេល​ចំនួន ១៨ ខែ​។ ប៉ុន្តែ​នៅពេល អនុវត្ត​ជាក់ស្តែង ខាង​នាយកដ្ឋាន​វិស្វកម្ម បាន​ប្រើប្រាស់​រយៈពេល​ប្រមាណ ១០ ខែ​ប៉ុណ្ណោះ​។

 

ល្ងាចថ្ងៃដដែរនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាព ផ្លូវ លូ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតនៅក្នុងភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ ដែលបានរងការយាយីដោយសារជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ  សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកគ្រឿងចក្រ ដើម្បីកាយរំដោះទឹក និងធ្វើការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ស្របទៅតាមបទដ្ឋានបច្ចេកទេស៕

 

 

អត្ថបទដែលជាប់ទាក់ទង