ឯកឧត្តម ហាន កុសល ចុះពិនិត្យស្ថានភាពផ្លូវ ទឹកធ្វើស្រែ សំណង់អគារបណ្ណាល័យ និងផ្តល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិបាលខេត្តជូនអតីតយុទ្ធជនពិការជើងម្ខាងសម្រាប់ពង្រីកមុខរបរ

 

កំពង់ចាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយលោកអភិបាលស្រុកជើងព្រៃ ចុះទៅពិនិត្យតាមដានលូរបង្ហូរទឹក នៅភូមិពង្រ ឃុំស្តើងជ័យ។

ឯកឧត្តមបានប្រសាសន៌ថាទឹកបានស្រកប្រមាណ ០,០៥ម ហើយពុំមានលិចឮបញ្ហាអ្វីទៀតទេ។ លើសពីនេះទៀត រដ្ឋបាលឃុំបានធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងមហាលាភ ថានឹងជួសជុលឲ្យបានត្រឹមត្រូវតាមបច្ចេកទេស នៅរដូវប្រាំងខាងមុខនេះ។ហើយផ្លូវក្នុងឃុំស្តើងជ័យប្រមាណជាង ៩គម យើងមានគោលបំណងសិក្សាពិចារណាស្វែងរកមូលនិធិថវិកា និងជំនួយឧបត្ថម្ភនានាដើម្បីកសាងជាផ្លូវបេតុងតាមតម្រូវការយូរមកហើយរបស់ប្រជាពលរដ្ឋភាគច្រើនក្នុងឃុំ។ជាមួយគ្នានោះក្រុមមការងារបានចុះពិនិត្យវឌ្ឍនភាពសំណង់អគារបណ្ណាល័យ នៅសាលាបឋមសិក្សា ក្តុយ នៅភូមិក្តុយ ឃុំស្តើងជ័យ ដែលសម្រេចបានប្រមាណ ២០% ដែលសំណង់នេះជាជំនួយរបស់សប្បុរសជនផងដែរ។

បន្ទាប់មកឯកឧត្តមបានដឹកនាំក្រុមការងារនិងសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានចុះទៅប្រគល់ម៉ាស៊ីនបូមខ្យល់កង់ម៉ូតូ ដែលស្មើនឹងថវិកា ៥៧០ដុល្លារ ជូនអតីតយុទ្ធជនពិការជើងម្ខាង ឈ្មោះ អ៉ិន ណយ រស់នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។ គូសបញ្ជាក់ឲ្យដឹងផងដែរថា ការជួយឧបត្ថម្ភថវិកាជូនជនមានពិការភាពនេះគឺដើម្បីពង្រីកមុខរបររបស់គាត់ងដែរ ៕

អត្ថបទដែលជាប់ទាក់ទង