អ្នករស់រានមានជីវិតពីស្ថានភាពជំនន់ទឹកភ្លៀងនៅប៉ាគីស្ថានកំពុងរស់នៅគ្មានផ្ទះសម្បែងជ្រកកោន!

ទឹកជំនន់នៅតែបន្តប៉ះពាល់ដល់អ្នកស្រុកក្នុងខេត្ត Sindh ប្រទេស ប៉ាគីស្ថាន ខណៈដែលពួកគេកំពុងរង់ចាំជំនួយបន្ថែម។ តំបន់ភាគខាងត្បូងនៃប្រទេសនេះគឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុតពីភ្លៀងមូសុងដែលធ្វើឲ្យមានមនុស្សស្លាប់នៅក្នុងប្រទេសក្រីក្រ មួយនេះ។ សូមបញ្ជាក់ថាកាលពីថ្ងៃចន្ទគេបានប្រទះឃើញអ្នកស្រុក នៅ Dadu បានធ្វើដំណើរឆ្លងកាត់ទឹកជំនន់ដោយប្រើប្រាស់ទូកអុំ។ អ្នកខ្លះទៀតកំពុងរស់នៅក្នុងតង់បណ្តោះអាសន្ន។  ក្តីព្រួយបារម្មណ៍បន្ថែមលគឺអ្នកស្រុក Dadu អាចនឹងបន្តទទួលរងនូវទឹកជំនន់បន្ថែមទៀត ដោយសារ តែការកើនឡើងនៃទឹកនៃទន្លេIndus។​ប្រទេសប៉ាគីស្ថានបានទទួលរងនូវភ្លៀងមូសុងយ៉ាងខ្លាំងក្លាដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះគឺនៅពាក់កណ្តាលខែមិថុនា។ មានមនុស្សជិត 1,400 នាក់បានស្លាប់ និង 13,000 នាក់បានរងរបួស ក្នុងនោះមួយមនុស្សរាប់លាននាក់ទៀតរស់នៅគ្មានផ្ទះសម្បែងដោយសារតែ ទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម្ល៉េះ។ទឹកជំនន់ក៏បានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកន្លែងទាក់ទងមួយចំនួនផងដែល។ រួមជាមួយគ្នានេះដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែងផ្តល់ជំនួយតាមយន្តហោះយោធាអាមេរិកចំនួនពីរគ្រឿងបន្ថែមទៀតដែលផ្ទុកទៅដោយជំនួយចាំបាច់ ជាច្រើនបានចុះចតនៅខេត្ត Sindh ចាប់កាលពីថ្ងៃអាទិត្យ៕

អត្ថបទដែលជាប់ទាក់ទង