ឯកឧត្តម អ៊ុន ចាន់ដាដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ

កំពង់ចាម នៅវេលាម៉ោង១១:៣០ ថ្ងៃត្រង់ បន្ទាប់ពីប្រជុំZoom បានបញ្ចប់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពបាក់ស្រុតច្រាំងព្រែកកុយ  ស្ថិតក្នុងភូមិ/ឃុំព្រែកកុយ ស្រុកកងមាស ដែលរងការយាយីដោយសារទឹកភ្លៀងហូច្រោះនាពេលកន្លងមក។

ឯកឧត្តម  អភិបាលខេត្ត បានចាត់វិធានការ ដើម្បីសុវត្ថិភាពជាចំបង ឱ្យអាជ្ញាធរស្រុកដាក់កម្លាំងប្រចាំការជាប្រចំា និងរៀបចំ ដាក់របាំងការពារ  ដើម្បីបញ្ជៀសចរាចរណ៍ធុនធ្ងន់ជាបណ្ដោះអាសន្ន ទម្រាំការជួសជុលរួចរាល់។

គូសបញ្ជាក់ថា ហេតុការណ៍ បាក់ស្រុតច្រាំងព្រែកកុយ បានរងផលប៉ះពាល់ផ្លូវ គមនាគមន៍១ខ្សែ ប្រវែង ប្រមាណជិត៥០ម៉ែត្រ និងទទឹង០៤ម៉ែត្រ ដែលនាំឱ្យប៉ះពាល់ដល់គម្រោងផ្លូវ World Bank ចាប់ពីចំនុចគល់ស្ពានអន្លង់គគី ឃុំព្រែកកុយ ដល់ឃុំសូគង ស្រុកកងមាស មានប្រវែង ២៧,៦០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង