ប្រធានាធិបតីប្រទេសអារ៉ាប់រួមអេមីរ៉ាត់ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល2ថ្ងៃ ទៅកាន់ប្រទេសអូម៉ង់!
ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ជាប្រធានាធិបតី អារ៉ាប់រួមអេមីរ៉ាត់បានយាងមកដល់ ប្រទេសអូម៉ង់កាលពីថ្ងៃអង្គារម្សិលមិញដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃទៅកាន់ប្រទេសជិតខាងរបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ Sheikh Mohammed ដែលទទួលអមព្រះរាជដំណើរដោយ ព្រះចៅស៊ុលតង់នៃប្រទេសអូម៉ង់គឺព្រះអង្គម្ចាស់ Haitham bin Tariq នៅក្នុងរថយន្តយាងទៅកាន់វិមាន Al Alam ជាទីកន្លែងដែលថ្នាក់ដឹកនាំទាំងនឹងជួបពិភាក្សាគ្នាបន្ទាប់ពីមានពិធីស្វាគមន៍ជាផ្លូវរដ្ឋ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Emirati បានឱ្យដឹងថាព្រះរាជដំណើរទស្សនកិច្ចនៅពេលនេះធ្វើឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ។
នេះគឺជាព្រះរាជដំណើរទស្សនកិច្ចទៅបរទេសជាលើកទី២របស់ព្រះអង្គម្ចាស់ Sheikh Mohammed ក្នុងឋានៈជាប្រធានាធិបតីប្រទេស អារ៉ាប់រួមអេមីរ៉ាត់បន្ទាប់ពីការយាងសោយព្រះទីវង្គនៃព្រះរាមរបស់ព្រអះអង្គគឺព្រះអង្គម្ចាស់ Sheikh Khalifa bin Zayed Al Nahyan។ WAM ដែលជាទីភ្នាក់ងារសារព័ត៌មាន Emirati បានរាយការណ៍បន្ថែមថាគោលដៅនៃដំណើរទស្សនកិច្ច លើកនេះ ធ្វើឡើងក៏ដើម្បីពិភាក្សាគ្នាស្តីអំពីវិធីកិច្ចការងារពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ឈូងសមុទ្រដែរ។ សូមបញ្ជាក់ថាប្រទេសអូម៉ង់ មានទំនាក់ទំនងការទូតរឹងមាំជាមួយអ៊ីរ៉ង់ ហើយប្រទេសនេះ បានដើរតួជាអន្តរការីក្នុងអំឡុងពេលកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ផងដែរ៕