ក្រុមការងាររបស់ក្រុមហ៊ុនជីករុករកឧស្ម័ននៅទីក្រុងលីម៉ា បានរកឃើញវត្ថុបូរាណនិងសពមនុស្សជំនាន់មុន ដែលមានរយៈពេលរាប់រយឆ្នាំ!
ទីបញ្ចុះសពបុរាណដែលមានអាយុកាលតាំងពីសម័យវប្បធម៌ជនជាតិដើមភាគតិច Chancay និង Huaura ក្នុងអាយុកាលពី 600 ទៅ 800 ឆ្នាំបន្តគ្នាត្រូវបានគេរកឃើញនៅក្នុងសង្កាត់ Carabayllo នៃទីក្រុង Lima ។ កម្មករជាមួយក្រុមហ៊ុនចែកចាយឧស្ម័នធម្មជាតិក្នុងស្រុក Calidda កំពុងជីកផ្លូវក្នុងសង្កាត់ដើម្បីដាក់បំពង់ចែកចាយឧស្ម័ននៅពេលពួកគេបានជួបនឹងការរកឃើញបុរាណវត្ថុកាលពីថ្ងៃទី ២០ ខែកញ្ញា។ លោក Cecilia Camargo ជាបុរាណវិទូ និងជាអ្នកសម្របសម្រួលកំណាយវត្ថុបូរាណនៃក្រុមហ៊ុន Calidda Gas បានពន្យល់ថា “តាមការរកឃើញដំបូងនៃភស្តុតាងបុរាណវត្ថុនេះ គឺក្រុមពិធីការរបស់យើងបានធ្វើការងារយ៉ាងសកម្ម ហើយតំបន់ដែលក្រុមការងារទាំងមូល ធ្វើគឺជាគម្រោងដែលប្រជាពលរដ្ឋតែងតែ ចែកចាយប្រេង-ឧស្ម័ន ត្រូវបានប្រែក្លាយទៅជាតំបន់កាយរកវត្ថុបុរាណទៅវិញ។ យោងតាមគេហទំព័រ Camargo បាននិយាយថារហូតមកដល់ពេលនេះក្រុមបុរាណវិទូបាន រកឃើញសាកសពមនុស្សចំនួន 11 ក្នុងចំណោមពួកគេនោះមានទាំងសព កុមារ និងមនុស្សពេញវ័យ ហើយកន្លែងបញ្ចុះសពជាច្រើនទៀតរួមមាន ជវត្ថុបុរាណដែលកប់ជាមួយអដ្ឋិធាតុមនុស្សទាំងនោះ មានទាំងសេរ៉ាមិច ចានឆ្នាំងបុរាណ និង រុក្ខជាតិកម្រក្នុងស្រុកនានា៕