ក្រុមការងារគោរពស្ត្រីនៅតំបន់អាមេរិកឡាទីនទាមទារឱ្យមានច្បាប់រំលូតកូនដោយសេរីនិងមានសុវត្ថិភាព!
អង្គការសិទ្ធិស្ត្រីនៅអាមេរិកឡាទីនបានចូលរួមក្នុងទិវាអន្តរជាតិសម្រាប់ការកាត់ផ្តាច់ច្បាប់ការហាមឃាត់ការរំលូតកូននិងទាមទារឱ្យរដ្ឋាភិបាលរបស់ពួក គេបញ្ឈប់ការដាក់ទណ្ឌកម្មលើការបញ្ចប់ការមានផ្ទៃពោះដោយស្ម័គ្រចិត្តដើម្បីធ្វើអាជីវកម្ម។ ក្រុមស្ត្រីនិយមនៅប្រទេសម៉ិកស៊ិក ឈីលី និងប៉េរូ បានបន្លឺសម្លេងឡើងក្នុងន័យទាមទារឲ្យគោលនយោបាយបញ្ឈប់ការរំលូតកូនអាចចូលក្នុងដំណើរការបានកាន់តែច្រើន។អាជ្ញាធរនៅប្រទេសម៉ិកស៊ិកបានដាក់ពង្រាយសន្តិសុខយ៉ាងតឹងរ៉ឹងនៅពេលនេះទោះបីជាការហែក្បួនភាគច្រើនប្រព្រឹត្តទៅដោយសន្តិវិធីក៏ដោយ ក៏បាតុករខ្លះបានគូរគំនូរលើជញ្ជាំង វាយបំបែកបង្អួច និងចេតនាប៉ះទង្គិចជាមួយក្រុមប៉ូលិសដែរ។ ចំណែកនៅទីក្រុង Lima និង Santiago ក៏មានបាតុកម្មលើបញ្ហានេះដោយសន្តិវិធីដែរ។ទោះបីជាប្រទេសចំនួន៥នៅតំបន់នៅអាមេរិកឡាទីនមានការហាមឃាត់ដាច់ខាតលើច្បាប់រំលូតកូននៅក្នុងក្រមព្រហ្មទណ្ឌរបស់ពួកគេក៏ដោយ ក៏ប្រទេសផ្សេងទៀតកំពុងចាត់វិធានការឆ្ពោះទៅរកភាពស្របច្បាប់នៃបញ្ហានេះដែរ នេះជាអ្វីដែលកំពុងមានភាពបញ្រាសបណ្តោយគ្នានៅក្នុងពិភពលោក៕