រូបភាពពីលើអាកាសដោយយន្តហោះគ្មានមនុស្សបើក (Drone)បង្ហាញពីស្ថានភាពទឹកជន់លិចផ្ទះសម្បែង និង ឃ្លាំងអាជីវកម្មក្នុងរដ្ឋ Florida ក្រោយព្យុះសង្ឃរា Ian បង្ហាញខ្លួន

ប្រជាជន Florida រាប់ពាន់នាក់ត្រូវបានជាប់គាំង បន្ទាប់ពីព្យុះសង្ឃរា Ian បានបំផ្លាញផ្ទះសម្បែង និងអាជីវកម្ម និងធ្វើឱ្យមនុស្សរាប់លាននាក់នៅក្នុងសភាពងងឹត។ ការបំផ្លិចបំផ្លាញនេះបានចាប់ផ្តើមផ្តោតត្រឹមតែមួយថ្ងៃទេ បន្ទាប់ពីព្យុះ Ian បានបោកបក់នៅលើរដ្ឋផ្លរីដា ដែលជាខ្យល់ព្យុះដ៏ខ្លាំងបំផុតមួយដែលមិនធ្លាប់វាយប្រហារលើទឹកដីសហរដ្ឋអាមេរិកទេ។ ខ្យល់ព្យុះនេះបានពន្លិចផ្ទះនៅតាមតំបន់ឆ្នេរសមុទ្រក្នុងរដ្ឋ ដោយវាបានកាត់ផ្តាច់ស្ពានចំលងតែមួយគត់ទៅកាន់កោះ ដោយវាបាននិងបំផ្លាញតំបន់ផែជាប់មាត់ទឹកប្រវត្តិសាស្ត្រ និងផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្មចំនួនជាង២លានកន្លែងនៅរដ្ឋផ្លរីដា។ ស្របពេលជាមួយគ្នានោះដែរតំបន់ Fort Myers មានបុគ្គលិកជួយសង្គ្រោះបានស្វែងរកទីតាំងចតរថយន្តដែលលិចទឹក បន្ទាប់ពីព្យុះសង្ឃរាអៀន ឬ  Hurricane Ian បានឆ្លងកាត់តំបន់នោះដែរ៕

 

អត្ថបទដែលជាប់ទាក់ទង