រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងហ្វីលីពីនជួបពិភាក្សាគ្នា ដើម្បីពង្រឹងចំណងទំនាក់ទំនង ជាសកលរួមគ្នា!
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបជាមួយសមភាគីហ្វីលីពីន លោក Jose C. Faustino Jr. សម្រាប់កិច្ចពិភាក្សាគ្នាផ្នែកការពារជាតិនៅលើដែនកោះហាវ៉ៃ។ កិច្ចប្រជុំរបស់រដ្ឋមន្រ្តីកំពូលទាំងពីរធ្វើឡើងចំពេលដែលមានទំនាក់ទំនងដ៏តានតឹងរវាងប្រទេសចិន សហរដ្ឋអាមេរិកលើបញ្ហាពាណិជ្ជកម្ម បញ្ហាសិទ្ធិមនុស្ស សន្តិសុខនៅតៃវ៉ាន់ និងបញ្ហាផ្សេងទៀត។ កិច្ចប្រជុំជាមួយលោក Austin បានកើតឡើងនៅពេលដែលប្រធានាធិបតី Joe Biden ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំមកពីកោះប៉ាស៊ីហ្វិកក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងបញ្ហាប្រឈមជាមួយនឹងឥទ្ធិពលយោធានិងសេដ្ឋកិច្ចដែលកំពុងកើនឡើងក្នុងប្រទេសចិន។ លោក Biden បានប្រាប់មេដឹកនាំមកពីបណ្តាប្រទេសកោះប៉ាស៊ីហ្វិកជាងជាង១០ប្រទេសថាសហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹងវត្តមានរបស់ខ្លួនក្នុងតំបន់របស់ពួកគេ និងត្រៀមខ្លួនក្លាយទៅជាដៃគូសហការកាន់តែខ្លាំងឡើង ខណៈពួកគេកំពុងប្រឈមមុខនឹង “ការគំរាមកំហែងដែលអាចកើតមកពីការប្រែប្រួលអាកាសធាតុ៕