ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម ចុះពិនិត្យទីតាំងរៀបចំស្តង់ពិព័រណ៍ភូមិ១ ផលិតផល១

កំពង់ចាម ព្រឹកថ្ងៃទី០៣ ខែតុលា ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំស្តង់ពិព័រណ៍ភូមិ១ ផលិតផល១ ដោយបានកំណត់ផែនការ និងគូសទីតាំងប្លង់ស្តង់សរុប ៩៥ និងបានជំរុញឲ្យមានការបើកទូលាយសម្រាប់ការតាំងពិព័រណ៌បន្ថែមដើម្បីបង្កើនភាពចម្រុះ និងភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ។

បន្ទាប់មកឯកឧត្តមអភិបាលរងខេត្តអមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរពាក់ព័ន្ធបានចូលរួមជជែកពិភាក្សាអំពីការជំរុញការប្រើប្រាស់ទឹកស្អាត និងបង្គន់ដល់ប្រជាពលរដ្ឋនៅស្រុកចំការលើ និងបានចុះពិនិត្យជាក់ស្តែងខ្នងផ្ទះដែលគ្មានបង្គន់ផងដែរ ។

រសៀលថ្ងៃដដែលឯកឧត្តម និងក្រុមការងារបានបន្តចុះពិនិត្យផលិតកម្មនៃសិប្បកម្មផលិតឆ្នាំង ឈឹម ផល នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ដើម្បីលើកចឹត្តសម្រាប់ការពង្រីកសក្តានុពលសេដ្ឋកិច្ចមូលដ្ឋាន ។បន្ទាប់មកក្រុមការងារក៏បានចុះពិនិត្យស្ថានភាពរស់នៅ និងផ្ទះស្ត្រីមេម៉ាយក្រីក្រមានកូនប្រុសពិការកាយសម្បទា និងសតិម្នាក់ នៅភូមិខ្នារ ព្រមទាំងស្ត្រីមេម៉ាយម្នាក់ទៀតក្រីក្រមានកូន២នាក់ រស់នៅភូមិប្របឹង ឃុំស្តើងជ័យ និងបានដាក់ក្នុងការពិភាក្សាដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការរស់នៅរបស់ពួកគាត់ឲ្យមានភាពប្រសើរជាងមុន ។

អត្ថបទដែលជាប់ទាក់ទង